ទីបំផុត តុលាការធម្មនុញ្ញថៃ បានសម្រេចថា លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ មានទោស ត្រូវធ្លាក់ចេញពីតំណែងជានាយករដ្ឋមន្ត្រី។ នេះបើតាមការផ្សាយរបស់ The Nation នៅថ្ងៃសុក្រទី២៩ខែសីហាឆ្នាំ២០២៥។

សំណុំរឿងរបស់លោកស្រី គឺពាក់ព័ន្ធ​​ការ​បែកធ្លាយសារ​​សំឡេង​​​​តាម​ទូរស័ព្ទ​ជាមួយ​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ដែល​បង្ក​ឲ្យ​មាន​ភាព​ចលាចល​ផ្នែក​នយោបាយ​ពេញ​ប្រទេស​ថៃ។

តុលាការសម្រេចថា ផែថងថាន ធ្វើខុសក្រមសីលធម៌ធ្ងន់ធ្ងរ។

សូមជម្រាបថា ផែថងថាន ត្រូវបានព្យួរពីតួនាទីនៅថ្ងៃទី​១​ខែកក្កដា​ឆ្នាំ​២០២៥ ហើយទោះត្រូវបានព្យួរតួនាទីមែន ប៉ុន្តែលោកស្រី នៅតែស្ថិតក្នុងតំណែងគណៈរដ្ឋមន្ត្រីដដែល ក្នុង​នាម​ជារដ្ឋមន្ត្រីក្រសួងវប្បធម៌៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed