ឃាត់ខ្លួនជនសង្ស័យ ៨នាក់ និងរំដោះជនរងគ្រោះ ៦នាក់ ករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សធ្វើទារុណកម្មខុសច្បាប់ នៅក្រុងបាវិត
(ស្វាយរៀង)៖ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០០៖៥៥នាទី មានជនសង្ស័យមួយក្រុម ជាជនជាតិចិន បានធ្វើសកម្មភាពចាប់បុរសជនជាតិចិនម្នាក់ដាក់ចូលក្នុងរថយន្ត ០១គ្រឿង ម៉ាក RANGE ROVER ពណ៌ស ផ្លាកលេខ ភ្នំពេញ 2CD-8488 ចេញពីចំណុចផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ឯក…
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អញ្ជើញស្តាប់បទបង្ហាញ ស្តីពីវឌ្ឍនភាពនៃការបោះបង្គោលព្រំដែនលេខ ៥២-៥៩
នៅថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០៩:៣០នាទីព្រឹក ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា (CLG) បានធ្វើការសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទទួលស្តាប់បទបង្ហាញពីលោក ព្រំសឿន វឌ្ឍន: ប្រធានក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ស្តីពីវឌ្ឍនភាព នៃការបោះបង្គោលព្រំដែនលេខ ៥២-៥៩ (ឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង) នៅទីស្នាក់ទី២ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ នេះបើយោងតាមការបញ្ជាក់ពីលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី…
ឯកឧត្តម ផុស សុវណ្ណ អញ្ជើញធ្វើបទបង្ហាញស្តីពីសមិទ្ធិផល ឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញធ្វើបទបង្ហាញស្តីពី សមិទ្ធិផល បញ្ហាប្រឈម និងទិសដៅការងាររបស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦របស់ក្រសួងព័ត៌មាន។ សន្និបាតនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការទទួលបន្ទុកអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងមានការចូលរួមពីថ្នាក់ដឹកនាំ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន មន្ត្រីរាជការ…
សន្និសីទសហគមន៍នវានុវត្តន៍ និងគោលនយោបាយអាស៊ីឆ្នាំ២០២៥ ផ្តោតលើអភិបាលកិច្ចបច្ចេកវិទ្យាឆ្លាតវៃដែលកំពុងរីកចម្រើន
រាជធានីភ្នំពេញ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ — សន្និសីទសហគមន៍នវានុវត្តន៍ និងគោលនយោបាយអាស៊ី (ASIP) លើកទី១៥ ត្រូវបានរៀបចំឡើងនៅសាកលវិទ្យាល័យ CamTech ដោយប្រមូលផ្តុំអ្នកជំនាញអន្តរជាតិ អ្នកដឹកនាំឧស្សាហកម្ម អ្នករៀបចំគោលនយោបាយ និងអ្នកស្រាវជ្រាវមកពី១១ប្រទេស តំណាង២២សាកលវិទ្យាល័យ មកជួបជុំគ្នាដើម្បីស្វែងយល់ពីអភិបាលកិច្ច និងបច្ច័យមកលើសង្គមនៃបច្ចេកវិទ្យាឆ្លាតវៃដែលកំពុងរីកលូតលាស់។ ថ្លែងក្នុងពិធីបើកអង្គសន្និសីទ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់លើការគ្រប់គ្រងបច្ចេកវិទ្យាប្រកបដោយភាពឆ្លាតវៃ និងការទទួលខុសត្រូវរួមគ្នា ខណៈដែលបច្ចេកវិទ្យាថ្មីៗ ដូចជាបញ្ញាសិប្បនិម្មិត…
អ្នកនាំពាក្យក្រសួងការងារ បន្តអំពាវនាវយ៉ាងទទូចឱ្យពលរដ្ឋនៅតាមបន្ទាត់ព្រំដែន ពិចារណាការងារនៅក្នុងស្រុក ខណៈឱកាសការងារនៅកម្ពុជាមានរាប់ម៉ឺនកន្លែង
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋដែលនៅតាមបណ្តោយបន្ទាត់ព្រំដែនកុំឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ហើយគួរតែស្វែងរកឱកាសការងារនៅក្នុងស្រុកដែលមានជាង ៨ម៉ឺនកន្លែង កំពុងរង់ចាំបងប្អូន។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍នៅថ្ងៃទី៣ ខែធ្នូ នេះថាបងប្អូនប្រជាពលរដ្ឋ មិនគួរឆ្លងដែនដោយខុសច្បាប់ ដើម្បីស្វែងរកការងារធ្វើនៅប្រទេសថៃនោះទេ ពួកគាត់គួរតែស្វែងរកឱកាសការងារក្នុងស្រុកវិញ ដែលមិនត្រឹមតែមានប្រាក់ឈ្នួលសមរម្យនោះទេ ថែមទាំមានការការពារពីរបបសន្តិសុខសង្គមផងដែរ។ អ្នកនាំពាក្យរូបនេះ លើកឡើងថា៖ «ខ្ញុំសូមអំពាវនាវដោយទទូច សូមបងប្អូនប្រជាពលរដ្ឋកុំឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ដែលអាចប្រឈមនឹងបញ្ហានានា នាំឱ្យខាតពេល និងថវិកា ហើយគួរតែស្វែងរកការងារក្នុងស្រុកវិញល្អជាង ព្រោះបច្ចុប្បន្ននេះ នៅកម្ពុជាមានឱកាសការងារដ៏ច្រើនសម្បូរបែប មានការលក្ខខណ្ឌការងារល្អប្រសើរ…
អភិបាលខេត្តតាកែវណែនាំអាជ្ញាធរមូលដ្ឋានពង្រឹងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់ប្រជាពលរដ្ឋ
(តាកែវ)៖ ឯកឧត្តម វ៊ី សំណាង អភិបាលខេត្តតាកែវបានធ្វើការណែនាំនិងរំលឹកដល់អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវបន្តការយកចិត្តទុកដាក់ ពង្រឹងយន្តការដោះស្រាយបញ្ហាវិវាទផ្សេងៗ ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់បានកាន់តែប្រសើរឡើងថែមទៀត ។ នៅក្នុងឱកាសអញ្ជើញក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីបេសកកម្ម នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់មន្ត្រីនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តតាកែវ នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំរដ្ឋបាលខេត្ត ក៏មាន ការអញ្ជើញចូលរួមពីឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃ អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត…
នគរបាលជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា រួមជាមួយនឹងកម្លាំងនគរបាលជំនាញឥណ្ឌូណេស៊ី និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ តាមការផ្តល់ព័ត៌មានពីនគរបាលឥណ្ឌូណេស៊ី បានឈានដល់ការឃាត់ខ្លួន និងបញ្ជូនមុខសញ្ញានិវេទន៍ក្រហមរបស់នគរបាលអន្តរជាតិ ពាក់ព័ន្ធបទល្មើសជួញដូរមនុស្ស និងគ្រឿងញៀន ស្ត្រីជនជាតិឥណ្ឌូណេស៊ីម្នាក់
នគរបាលជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា រួមជាមួយនឹងកម្លាំងនគរបាលជំនាញឥណ្ឌូណេស៊ី និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ តាមការផ្តល់ព័ត៌មានពីនគរបាលឥណ្ឌូណេស៊ី បានឈានដល់ការឃាត់ខ្លួន និងបញ្ជូនមុខសញ្ញានិវេទន៍ក្រហមរបស់នគរបាលអន្តរជាតិ ពាក់ព័ន្ធបទល្មើសជួញដូរមនុស្ស និងគ្រឿងញៀន ស្ត្រីជនជាតិឥណ្ឌូណេស៊ីម្នាក់ ឈ្មោះ ASTUTIK DEWI អាយុ ៤២ឆ្នាំ ទៅកាន់ប្រទេសដើមវិញ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។ ប្រតិបត្តិការឃាត់ខ្លួន និងបញ្ជូនជនមុខសញ្ញាអន្តរជាតិមួយនេះ បានធ្វើឡើង បន្ទាប់ពីមានការស្នើសុំតាមរយៈការចេញ និវេទន៍ក្រហម (Red Notice) របស់នគរបាលអន្តរជាតិ (Interpol) ចុះថ្ងៃទី១២ ខែមីនា…
ជនសង្ស័យ ២៨នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងប្រតិបត្តិការដឹកនាំដោយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ
ជនសង្ស័យចំនួន២៨នាក់ ក្នុងនោះមានស្ត្រី០៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ នៅចំណុចផ្ទះលេខ២N បុរីPark villa ផ្លូវបេតុង ភូមិព្រែកជាងព្រំ សង្កាង់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំប្រតិបត្តិការនេះ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ដោយបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យ ខាងលើ ផ្អែកតាមរបាយការណ៍ស្រាវជ្រាវអំពីការឆបោក បែបលោងលោមស្នេហានិងកំហែងទារប្រាក់ រហូតបានឈានដល់ការឃាត់ខ្លួនជនសង្ស័យពាក់ពាក់ព័ន្ធនឹង ការប្រព្រឹត្ត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខាងលើនេះ។ ក្នុងចំណោមជនសង្ស័យទាំង២៨នាក់ មានជនជាតិវៀតណាមចំនួន២៧នាក់…
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីកម្មវិធីពិនិត្យភ្នែក និងវាស់កាត់វ៉ែនតា ដោយឥតគិតថ្លៃ ជូនមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងព័ត៌មាន
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីកម្មវិធីពិនិត្យភ្នែក និងវាស់កាត់វ៉ែនតា ជាប្រភេទវ៉ែនតាការពារកុំព្យូទ័រ វ៉ែនតាមីញ៉ូប និងវ៉ែនតាសម្រាប់អានអក្សរ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មានគ្រប់លំដាប់ថ្នាក់ ដោយឥតគិតថ្លៃ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន ដោយសហការជាមួយក្រុមគ្រូពេទ្យភ្នែក គៀនឃ្លាំង។
ករណីជនសង្ស័យ ៣នាក់ គាស់បន្ទប់ជួលស្រ្តីម្នាក់យកប្រាក់អស់ ៣ម៉ឺនដុល្លារអាមេរិច ពេលនេះឃាត់ខ្លួនបានហើយ!
(ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, ស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នាវេលាម៉ោង ១៨៖៣០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ០៣នាក់ជាបន្តបន្ទាប់ ករណីលួចមានស្ថានទម្ងន់ទោសដោយការកាប់គាស់ទម្លុះទម្លាយ និងសមគំនិតអំពើលួចមានស្ថានទម្ងន់ទោស និងទទួលផលចោរកម្ម…
