នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីជនអនាមិកបន្លំលួចគ្រប់គ្រង និងប្រើប្រាស់គណនីបណ្ដាញសង្គមតេឡេក្រាមបោកបញ្ឆោតជនរងគ្រោះ ក្រោមរូបភាពទិញ-លក់កង់បីឥណ្ឌា!!!
យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីករណី ជនអនាមិកបន្លំលួចគ្រប់គ្រង និងប្រើប្រាស់ គណនីបណ្ដាញសង្គម តេឡេក្រាម បោកបញ្ឆោតជនរងគ្រោះ ក្រោមរូបភាពទិញ-លក់កង់បីឥណ្ឌា។ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ព.ស ភេទប្រុស ជនជាតិខ្មែរ។…
សប្បុរសជនបន្តនាំយកអំណោយប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចែកជូនវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក
សប្បុរសជនបន្តនាំយកអំណោយជាថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ជាច្រើនមុខ ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីត្រៀមរៀបចំ បែងចែកជូនបងប្អូនវីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋជម្លៀសខ្លួនទៅតាមមណ្ឌលសុវត្ថិភាពនានា ក្រោយពីការផ្ទុះសង្គ្រាមជាថ្មីពីក្រុមទាហានថៃឈ្លានពានចូលបូរណភាពទឹកដីកម្ពុជា។
ទាហានថៃប្រើប្រាស់យន្តចម្បាំងហោះ F-16 ចំនួន ២គ្រឿង ទម្លាក់គ្រាប់បែកផ្តាច់ស្ពានជ័យជំនះ (ស្ពានមេទឹក) នៅភូមិសាស្រ្តថ្មដា
-ថ្ងៃទី១៣ ធ្នូ ២០២៥ កងទាហានថៃ កំពុងប្រើប្រាស់យន្តហោះចម្បាំងF-16 ចំនួន ២គ្រឿង ទម្លាក់គ្រាប់បែកចំនួន៧គ្រាប់ នៅភូមិសាស្រ្ត ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ គោលដៅដូចខាងក្រោម៖ -ម៉ោង០៥:៥០នាទី យោធាថៃបានបាញ់កម្ទេចគោលដៅអគារសណ្ឋាគារនៅភូមិសាស្រ្តថ្មដា ចំនួន១គ្រាប់។ -ម៉ោង០៥:៥៥នាទី យោធាថៃបាញ់កម្ទេចគោលដៅអគារសណ្ឋាគារនៅភូមិសាស្រ្តថ្មដា ១គ្រាប់ទៀត។ -ម៉ោង០៦:០២នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ ចំនួន ១គ្រាប់។ -ម៉ោង០៦:០៧នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត។ -ម៉ោង០៦:១២នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ(ស្ពានចាស់) ចំនួន ១គ្រាប់។…
ក្រសួងសាធារណការ និងដឹកជញ្ជូនបានត្រៀមខ្លួនរួចរាល់ ដើម្បីស្តារឡើងវិញស្ពានជ័យជំនះ(ស្ពានមេទឹក)ដែលត្រូវកងទ័ពឈ្លានពានថៃ ប្រើយន្តហោះបាញ់ផ្តាច់កាលពីព្រឹកព្រលឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥
ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រជុំជាមួយក្រុមការបច្ចេកទេសផ្លូវ-ស្ពាន និងបានត្រៀមខ្លួនរួចរាល់ ដើម្បីស្តារឡើងវិញស្ពានជ័យជំនះ(ស្ពានមេទឹក)ដែលត្រូវកងទ័ពឈ្លានពានថៃ ប្រើយន្តហោះបាញ់ផ្តាច់កាលពីព្រឹកព្រលឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ នៅចំពោះស្ថានភាពបែបនេះ យើងរង់ចាំការអនុញ្ញតិពីសមរភូមិមុខ ដើម្បីចូលជួសជុល ធ្វើផ្លូវវាង ធានាការតភ្ជាប់ សម្រួលដល់ការចរាចរណ៍ឡើងវិញ។ លក្ខណៈស្ពាន៖ស្ពានជ័យជំនះ(ស្ពានមេទឹក)ត្រូវបានស្ថាបនាជាស្ពានបេតុង (ប្រេកុងត្រាំង) ដែលតភ្ជាប់ពីត្រើយម្ខាងទៅម្ខាងទៀតនៃស្ទឹងមេទឺក ស្ថិតលើផ្លូវជាតិលេខ៥៥ ត្រង់គីឡូម៉ែត្រលេខ ១៦៩+៤០០ មានប្រវែង ១៨០ម៉ែត្រ ទទឹង ១០ម៉ែត្រ ។ ស្ពាននេះ ចែកចេញជា៨ប្រឡោះ…
ឯកឧត្តម មាស សេង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកសម្ពោធស្ថានីយ៍ប្រេងឥន្ធនៈតូតាល់អេនើជី (TotalEnergies) នៅកោះនរា
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម មាស សេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកសម្ពោធស្ថានីយ៍ប្រេងឥន្ធនៈតូតាល់អេនើជី (TotalEnergies) ដោយមានការអញ្ជើញចូលរួមពីតំណាងស្ថានទូតបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា, Mr. Oliver Van Parys, អនុប្រធានជាន់ខ្ពស់ប្រចាំអាស៊ីប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ារបស់ក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់អេនើជី និងនាយកគ្រប់គ្រងផ្នែកទីផ្សាររបស់ក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់អេនើជី ប្រចាំប្រទេសកម្ពុជា ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។ ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់អេនើជី ជាក្រុមហ៊ុនមួយដែលតួនាទីយ៉ាងសំខាន់ក្នុងវិស័យថាមពលក្នុងព្រះរាជាណាចក្រកម្ពុជា និងមានវត្តមាននៅលើទីផ្សារកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន ដោយបានបន្តអភិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័ស តាមរយៈការបង្កើតបណ្តាញស្ថានីយ៍ប្រេងទំនើបជាច្រើនកន្លែងនៅទូទាំងប្រទេសកម្ពុជា…
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញដឹកនាំកិច្ចប្រជុំវាយតម្លៃ និងដកបទពិសោធការងារបង្ក្រាបបទល្មើសនៅខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ និងខេត្តបន្ទាយមានជ័យ
ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំវាយតម្លៃ និងដកបទពិសោធការងារបង្ក្រាបបទល្មើសនៅខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ និងខេត្តបន្ទាយមានជ័យ៕
អភិបាលខេត្តកំពង់ចាម អំពាវនាវដល់ប្រជាពលរដ្ឋជួយឧបត្ថម្ភផ្តល់គ្រឿងទេស និងប្រែងឆាដែលកងទ័ពត្រូវការចាំបាច់
កំពង់ចាម÷ ដើម្បីរួមចំណែកជួយទ្រទ្រង់ កងទ័ពដែលកំពុងប្រយុទ្ធតបតជាមួយខ្មាំងសត្រូវឈ្លានពានមកលើដែនដីកម្ពុជា និងក្នុងស្មារតីខ្មែរតែមួយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានអំពាវនាវដល់សាធារណៈជនជួយផ្គត់ផ្គង់ គ្រឿងទេស និងប្រែងឆា ដែលកងទ័ពត្រូវការជាការចាំបាច់ ដើម្បីធ្វើម្ហូប អាហារ ជូនវីរ:ជនកងទ័ពរបស់យើង។ ឯកឧត្តម មានប្រសាសន៍បែបនេះ នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ចាម។ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងបន្តថា នៅចំពោះមុខនេះ រដ្ឋបាលខេត្តបានរៀបចំអ៊ុំបុក សាច់ផាត់ ត្រីងៀត…
ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅតាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តម រដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំង លោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ និងមន្ត្រីខណ្ឌរដ្ឋបាលជលផល សហការជាមួយកម្លាំងកងអនុសេនាធំទី៣ នៃសឹករងខេត្តត្បូងឃ្មុំ សរុប៨នាក់ ចុះល្បាត ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅតាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ក្នុងដំណើរនេះក្រុមការងារជំនាញបាន រុះរើ…
បងប្អូនប្រជពលរដ្ឋ នាំគ្នាយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកា សម្រាប់ជូនវីរកងទ័ព និងជនភៀសសឹក
ទិដ្ឋភាពរបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ ក្មេងចាស់ប្រុសស្រី ដែលរស់នៅរាជធានីភ្នំពេញ នាំគ្នាយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកា មកទីតាំងទទួលការបរិច្ចាគរបស់ក្រុមហ៊ុនភ្នំពេញស៊ីធីសេនធ័រ ដែលស្ថិតនៅតំបន់បឹកកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ដើម្បីចែកជូនវីរកងទ័ព និងជនភៀសសឹក។
សេចក្តីជូនដំណឹង ស្តីពី ការផ្អាកដំណើរការបង្រៀន និងរៀន ជាបណ្តោះអាសន្ន ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់
សេចក្តីជូនដំណឹង ស្តីពី ការផ្អាកដំណើរការបង្រៀន និងរៀន ជាបណ្តោះអាសន្ន ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់
