លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តអញ្ជើញសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តអញ្ជើញសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ដោយលោកជំទាវបណ្ឌិត ថែមទាំងនាំមកជាមួយនូវអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនវីរកងទ័ពដោយផ្ទាល់។ ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមឱ្យវីរកងទ័ពឆាប់ជាសះស្បើយ និងមានកម្លាំងមាំមួនឡើងវិញ។…
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចុះត្រួតពិនិត្យដំណើរការជំរឿនមន្ត្រី បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថានសិក្សាសាធារណៈ
នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៥នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញចុះត្រួតពិនិត្យដំណើរការជំរឿនមន្ត្រីនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ។ ការចុះត្រួតពិនិត្យដំណើរការជំរឿននេះ ធ្វើឡើងនៅទីតាំងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។ ក្រសួងមុខងារសាធារណៈ ជាសេនាធិការឱ្យរាជរដ្ឋាភិបាលនីតិកាលទី ៧ ទទួលខុសត្រូវលើកំណែទម្រង់រដ្ឋបាលសាធារណៈ។ ចាប់រាប់ពីដំណាក់កាលដំបូងនៃរាជរដ្ឋាភិបាលនីតិកាលទី ៧មកទល់បច្ចុប្បន្ន ក្រសួងមុខងារសាធារណៈ បានបំពេញការងារជាច្រើនជាបន្តបន្ទាប់។ ចាប់ផ្ដើមដំបូងដោយការកែលម្អរប្រព័ន្ធប្រឡងជ្រើសរើសមន្ត្រី ការវិភាគមុខងារ និងហេដ្ឋារចនាសម័្ពន្ធតាមក្រសួងស្ថាប័ន និងការងារបន្ទាប់ជាការធ្វើជំរឿនមន្ត្រីរាជការស៊ីវិល ដែលកំពុងអនុវត្តនាពេលនេះ។ ការអនុវត្តការងារជំរឿនចាប់ផ្ដើមដំបូងនៅតាមក្រសួងស្ថាប័ន រួចបន្តការធ្វើជំរឿនគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក៏ដូចជាជំរឿនលើមន្ត្រីបម្រើការនៅតាមអង្គភាពសុខាភិបាលសាធារណៈ។ ជំរឿនគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ…
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹម ដល់វីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានានៅរាជធានីភ្នំពេញ
ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាលើកទី២ ក្នុងការចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលរងរបួស និងផ្សែងពុលក្នុងសមរភូមិ កំពុងព្យាបាលនៅតាមមន្ទីរពេទ្យចំនួន៥ ក្នុងរាជធានីភ្នំពេញ។ នេះជាការចុះសួរសុខទុក្ខជាលើកទី២ របស់អ្នកម្តាយមនុស្សធម៌ ដើម្បីលើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅ ដល់វីរយុទ្ធជនដ៏អង់អាចក្លាហានរបស់យើង ដែលការចុះលើកទី១ កាលពីថ្ងៃទី១៥-១៦ ខែធ្នូ កន្លងទៅ។ ការអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខនាពេលនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្ដែងនូវអារម្មណ៍ក្ដុកក្ដួល អាណិតអាសូរជាពន់ពេកដល់វីរយុទ្ធជនដែលបានពលី…
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងការអរគុណដល់បណ្តាក្រុមហ៊ុនឱសថដែលបានផ្តល់ថ្នាំពេទ្យ ជាច្រើនដល់ក្រសួងព័ត៌មាន ដើម្បីចែកជូនដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋជម្លៀសខ្លួនពីផ្ទះសំបែងដោយការឈ្លានពានរបស់យោធាថៃ
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញទទួលថ្នាំពេទ្យជាច្រើនមុខពីសប្បុរសជនជាម្ចាស់ក្រុមហ៊ុនឱសថ ដែលដឹកនាំយកមកប្រគល់ជូនដោយ ឯកឧត្តមវេជ្ជបណ្ឌិត សៅ សំបូរ ទីប្រឹក្សាក្រសួងព័ត៌មាន និងប្រធានក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន ។ តាមការបញ្ជាក់របស់ ឯកឧត្តមវេជ្ជបណ្ឌិត សៅ សំបូរ បានឲ្យដឹងថា ថ្នាំពេទ្យទាំងអស់នេះជាអំណោយរបស់បណ្តាក្រុមហ៊ុនឱសថ ផ្តល់ដល់ក្រសួងព័ត៌មាន ដើម្បីចូលរួមក្នុងសកម្មភាពមនុស្សធម៍ ក្នុងការចែកជូនទៅដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋជម្លៀសខ្លួនពីផ្ទះសំបែងដោយការឈ្លានពានរបស់យោធាថៃ ហើយកំពុងស្នាក់នៅជួបការលំបាកតាមជំរំជនភៀសសឹកក្នុងបណ្តាខេត្តមួយចំនួន។ ឯកឧត្តមវេជ្ជបណ្ឌិត បានជម្រាបជូនថា…
ក្នុងស្មារតី«ខ្មែរជួយខ្មែរ»ការទ្រទ្រង់ដល់សមរភូមិមុខ គឺជាកម្លាំងចលករមួយដ៏សំខាន់សម្រាប់ការប្រយុទ្ធតតាំងប្រឆាំងនឹងការឈ្លានពានទឹកដីកម្ពុជា ពីយោធាថៃ, មានសប្បុរសជនជាច្រើនបានចូលរួមជាមួយក្រសួងព័ត៌មាន ដើម្បីផ្តល់ជូនដល់សមរភូមិមុខ និងប្រជាពលរដ្ឋភៀសសឹក
(ភ្នំពេញ)៖ អំណោយជាស្បៀងអាហារ និងទឹកសុទ្ធ របស់សប្បុរសជននានាដើម្បីចូលរួមគាំទ្រដល់វីរៈកងទ័ពជួរមុខ និងជួយដល់ប្រជាពលរដ្ឋភៀសសឹក ត្រូវបាន អ្នកឧកញ៉ា លឹម ហួរ នីតូ ប្រធានសមាគមយុវជនឌីជីថលកម្ពុជា-ចិន នាំយកមកប្រគល់ជូនដល់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នាទីស្តីការក្រសួង។ អ្នកឧកញ៉ា លឹម ហួរ នីតូ បានគូសបញ្ជាក់ថា នៅខណៈពេលដែលប្រទេសកម្ពុជា កំពុងត្រូវបានឈ្លានពានពីកងទ័ពថៃ មកលើអធិតេយ្យ និងបូរណភាពដែនដីកម្ពុជា ប្រធានសមាគមយុវជនឌីជីថលកម្ពុជា-ចិន…
ក្រុមហ៊ុនមីដាស ផ្តល់ជំនួយជានំមីដាស ចំនួន ១៤០កេស ដល់ក្រសួងព័ត៌មាន ដើម្បីចែកដល់កុមារនៅក្នុងជំរំជនភៀសសឹក ដែលតាមគ្រួសារមកពីតំបន់រងគ្រោះដោយ សារយោធាថៃទម្លាក់គ្រាប់បែក និង ប្លោងចូលភូមិ ស្រុក ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់
(ភ្នំពេញ)៖ នៅក្នុងឱកាសអញ្ជើញទទួលអំណោយពីសប្បុរសជន នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងអំណរគុណជូនចំពោះ លោក YU TAO អគ្គនាយកក្រុមហ៊ុនមីដាស ដែលបានផ្តល់ជំនួយជានំមីដាស ចំនួន ១៤០កេស មកក្រសួងព័ត៌មាន ដែលនេះជាទឹកចិត្តដ៏ប្រពៃថ្លៃថ្លា និងបានបង្ហាញពីមនោសញ្ចេតនា សេចក្ដីរាប់អាន និងការចូលរួមចំណែកយកចិត្តទុកដាក់ខ្ពស់របស់ លោកអគ្គនាយក លើការងារសប្បុរសធម៌ និងកិច្ចការសង្គមតាមរយៈក្រសួងព័ត៌មាន ជាពិសេស ដើម្បីចែកជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែន។ ឯកឧត្តម បានជម្រាបជូនថា បន្ទាប់ពីយោធាថៃឈ្លានពានទឹកដីកម្ពុជា…
ក្រសួងអប់រំ ចាប់ផ្តើមរៀបចំឱ្យមានថ្នាក់រៀនបណ្តោះអាសន្ន នៅតាមតំបន់ជំរំភៀសសឹក ដើម្បីជំរុញលើកទឹកចិត្តឱ្យសិស្សភៀសសឹកបានចូលរៀន
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងរៀបចំថ្នាក់រៀនបណ្តោះអាសន្ន នៅទីតាំងសុវត្ថិភាពក្នុងជំរំភៀសសឹក និងបង្កលក្ខណៈងាយស្រួល ជំរុញលើកទឹកចិត្តឱ្យសិស្សភៀសសឹកឱ្យបានចូលរៀន ដើម្បីកាត់បន្ថយអត្រាសិស្សបាត់បង់ និងបោះបង់ការសិក្សាដោយសារសង្គ្រាម។ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់អ្នកសារព័ត៌មានថា នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ គិតមកទល់ពេលនេះ នៅជំរំមួយចំនួន ថ្នាក់រៀនបណ្តោះអាសន្ន បានដាក់ឱ្យដំណើរការហើយ ខណៈក្រសួងបាននិងកំពុងរៀបចំបន្ថែមទៀត ដោយមានការចូលរួមឧបត្ថម្ភស្តង់ប្រមាណ ១៣០ស្តង់ និងសម្ភារសិក្សាផ្សេងៗ ពីក្រុមហ៊ុនជាសប្បុរសជន ដែលក្រសួងនឹងយកទៅចែជូនតាមបណ្តាខេត្ត…
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម នាំយកអំណោយតង់កៅស៊ូរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ចែកជូនពលរដ្ឋភៀសសឹកខ្វះខាត
បាត់ដំបង៖ ដោយមើលឃើញពីស្ថានភាពប្រទេសស្ថិតក្នុងការលំបាក ព្រមទាំងកំណើនបងប្អូនប្រជាពលរដ្ឋភៀសសឹកកើនឡើង, នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានបញ្ជូនតង់កៅស៊ូចំនួន ១០,០០០តង់ ប្រគល់ជូនឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាសេនាធិការជូនរាជរដ្ឋាភិបាល ដើម្បីចែកជូនបងប្អូនភៀសសឹក ដែលកំពុងស្នាក់នៅតាមបណ្តាមណ្ឌលសុវត្ថិភាព ដោយក្នុងនោះ ខេត្តបាត់ដំបងទទួលបាន ២,០០០តង់។ បន្ទាប់ពីនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានចាត់តាំងក្រុមការងារ…
រដ្ឋមន្ដ្រីក្រសួងព័ត៌មាន៖ សកម្មភាពយោធាថៃមកលើកម្ពុជា មិនមែនជាការប្រើប្រាស់សិទ្ធិការពារខ្លួនដូចមេដឹកនាំ និងយោធាថៃបានថ្លែងភូតកុហកពលរដ្ឋខ្លួន និងបរទេសទេ គឺជាការឈ្លានពានលើអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជាយ៉ាងច្បាស់ក្រឡែត
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានសរសេរលើបណ្តាញសង្គមការងរផ្លូវការនាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះថា យោធាថៃបានបន្តការឈ្លានពានយ៉ាងគឃ្លើនមកលើទឹកដីកម្ពុជា មកដល់ថ្ងៃទី១៧ ខែធ្នូ នេះ ជាថ្ងៃទី១១ នៃការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ។ ពួកគេមិនត្រឹមតែបើកការវាយប្រហារមកលើកងទ័ពកម្ពុជាដែលឈរការពារអធិតេយ្យនិងបូរណភាពដែនដីកម្ពុជាទេ ថែមទាំងយកជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាគោលដៅទៀត។ ឯកឧត្តម រដ្ឋមន្ត្រី បានបន្តថា ភាគីថៃបានភូតកុហកពិភពលោក និងចោទប្រកាន់មួលបង្កាច់កម្ពុជាដើម្បីបង្កហេតុបង្កើតលេសឈ្លានពានកម្ពុជា ដែលពេលនេះពិភពលោកបានដឹងយ៉ាងច្បាស់ថាថៃបានបើកការវាយប្រហារឈ្លានពានកម្ពុជា បង្កើតសង្គ្រាមឈ្លានពានដើម្បីបង្វែរការចាប់អារម្មណ៍លើវិបត្តិនយោបាយផ្ទៃក្នុងដ៏ជ្រៀលជ្រៅរបស់ខ្លួន។ ថ្នាក់ដឹកនាំក្រសួងខាងលើ បានបន្តថា សកម្មភាពយោធារបស់ថៃមកលើកម្ពុជាមិនមែនជាការប្រើប្រាស់សិទ្ធិការពារខ្លួនដូចមេដឹកនាំ និងយោធាថៃបានថ្លែងភូតកុហកពលរដ្ឋខ្លួននិងបរទេសទេ គឺជាការឈ្លានពានលើអធិបតេយ្យនិងបូរណភាពដែនដីកម្ពុជាយ៉ាងច្បាស់ក្រឡែត ដែលអង្គការសហប្រជាជាតិ សហគមន៍អន្តរជាតិត្រូវចាត់វិធានការជាបន្ទាន់ដើម្បីបញ្ឈប់សកម្មភាពឈ្លានពាននេះ និងការប្រព្រឹត្តឧក្រិដ្ឋកម្មដ៏សាហាវឃោរឃៅមកលើជាតិនិងប្រជាជនកម្ពុជា។…
ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បង្ក្រាបអំពើជួញដូរ ចែកចាយគ្រឿងញៀនចំនួន ១៤៣លើក
ក្នុងឆ្នាំ២០២៥ សមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បង្ក្រាបអំពើជួញដូរ ចែកចាយ និងប្រើប្រាស់ គ្រឿងញៀនបានចំនួន ១៤៣លើក បើប្រៀបធៀបនឹងឆ្នាំ២០២៤ ចំនួន ១៦៣លើក ថយចុះចំនួន ២០លើក ស្មើ នឹង៥១% ឃាត់ខ្លួនបាន ២៣២ នាក់ ស្រី ១០នាក់។ នេះតាមការឱ្យដឹងពីលោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ។ ក្នុងនោះករណីជួញដូរចំនួន ៨៤ លើក, ករណីរក្សាទុកចំនួន ៥២ លើក, ករណីប្រើប្រាស់ចំនួន…
