បុរសម្នាក់ ត្រូវបានជនសង្ស័យកាប់ជាច្រើនកាំបិតខ្វែវ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មនៅក្រុងបាត់ដំបង
(បាត់ដំបង) ៖ បុរសម្នាក់ ត្រូវបានជនសង្ស័យកាប់ជាច្រើនកាំបិតខ្វែវ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២៖៤៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ នៅចំនុចក្រុម១៥ ភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ គឹន សុឃា ភេទប្រុស អាយុ ៣៥ឆ្នាំ ចំណែកជនសង្ស័យមានឈ្មោះ និល មុន្នី ហៅ រ៉ា ភេទប្រុស អាយុ…
ការបិទចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន លើមហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) ចាប់ពីគ.ម២+៨០០ ដល់ផ្លូវជាតិលេខ១ ចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នេះហើយ!
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនដំណឹងដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ដែលធ្វើដំណើរឆ្លងកាត់តាម មហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) ជ្រាបថា ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងអនុវត្តគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) មានទីតាំងផ្នែកខាងលិច នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងខាងកើតស្ថិតនៅឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។ ក្នុងអំឡុងពេលនៃការសាងសង់នេះ កំណាត់ផ្លូវមហាវិថី ស៊ី ជីនពីង ចាប់ពីផ្លូវបំបែកផ្លូវលេខ១១៦ A (គ.ម២+៨០០) ដល់ផ្លូវជាតិលេខ១ ត្រូវបានបិទជាបណ្តោះអាសន្ន…
ប្ដីមកពីផឹកស្រាស្រវឹង ឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ រហូតប្រើហិង្សាយកដំបងដែកវាយប្រពន្ធស្លាប់ រួចរត់ចូលខ្លួនសារភាពប្រាប់សមត្ថកិច្ច
បុរសម្នាក់ ផឹកស្រាស្រវឹង ខណៈមកផ្ទះក៏ឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ រហូតឈានទៅដល់ប្រើហិង្សាយកដំបងដែកវាយជនរងគ្រោះស្លាប់ បន្ទាប់មកបានសម្រេចចិត្តចូលខ្លួនសារភាពប្រាប់សមត្ថកិច្ច។ ហេតុការណ៍ដ៏សាហាវនេះ បានកើតឡើង កាលពីវេលាម៉ោង ២១៖៣០នាទីយប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ភិន រ៉ា ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរកម្មកររោងចក្រ ត្រូវជាប្ដីរបស់ជនរងគ្រោះឈ្មោះ ហៀង…
ឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន
ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាព នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីធ្វើឱ្យខូចខាត និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តល្មើសនៅចំណុចផ្លូវ៩៣ កែងផ្លូវ២៣២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ប៉ិល សាន អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ។ បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕
ឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីលួចយកទ្រព្យសម្បត្តិអ្នកដ៏ទៃ
នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលដង្កោ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីលួចយកទ្រព្យសម្បត្តិអ្នកដ៏ទៃ នៅចំណុចផ្ទះសំណាក់ស្លឹកលាភមាស សង្កាត់ដង្កោ ខណ្ឌដង្កោ។ ជនសង្ស័យឈ្មោះ សុក ចន្ថា ភេទប្រុស ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន) ប្រព្រឹត្តល្មើសកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួល ផ្លូវ៤៥បេតេ ភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សម្ភារចាប់យក៖…
ក្រសួងអប់រំ ហាមឃាត់ការថត និងផ្សព្វផ្សាយប្រធានវិញ្ញាសា សន្លឹកកិច្ចការបេក្ខជន និងអត្រាកំណែក្នុងដំណើរការកំណែ សម្រាប់ការប្រឡងបាក់ឌុប, អ្នកល្មើសនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់
នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្តីពីការហាមឃាត់ការថត និងផ្សព្វផ្សាយប្រធានវិញ្ញាសា សន្លឹកកិច្ចការបេក្ខជន និងអត្រាកំណែក្នុងដំណើរការកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ហើយចំពោះអ្នកប្រព្រឹត្តល្មើសនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕
ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៧នាក់ ពាក់ព័ន្ធករណីជួញដូរសារធាតុញៀននៅស្រុកសំពៅលូន
(បាត់ដំបង) ៖ កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកសំពៅលូន បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ០៧នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ កិច្ចប្រតិបត្តិការខាងលើនេះ បានធ្វើឡើង នៅវេលាម៉ោង ១២៖៣០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នៅចំណុចភូមិកូនភ្នំខាងត្បូង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង និងបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ០៧នាក់៖ ១.ឈ្មោះ ហេង ជា ភេទស្រី អាយុ ៤៣ឆ្នាំ ២.ឈ្មោះ ហេង ប្រុសឈុត ភេទប្រុស អាយុ…
អាជ្ញាធរស្រុកសំឡូត ខេត្តបាត់ដំបង អោយពលរដ្ឋប្រុងប្រយ័ត្នខណ:ទឹកភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃជាប់គ្នា
បាត់ដំបង៖ ដោយពិនិត្យឃេីញក្នុងប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ជាប្រចាំនៅភូមិសាស្រ្តស្រុកសំឡូតខេត្តបាត់ដំបងហេីយមកដល់ថ្ងៃនេះទឹកជំនន់បានហូរចាក់យ៉ាងគំហុកចូលក្នុងស្ទឹង ព្រែក ប្រឡាយនានា ដែលជាប្រភពទឹកនិងបង្កការជន់លិចផ្លូវ លំនៅដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធដទៃទៀតក្នុងឃុំខ្លះនៃស្រុកសំឡូត។ ក្នុងស្ថានភាពបែបនេះ និងស្របតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ ដំបង បានដាក់វិធានការជាបន្ទាន់ដល់កង កម្លាំងនគរបាលក្រុង ស្រុកនិងវរៈព្រំដែនគោកពាក់ព័ន្ធរួមទាំងកងកម្លាំងអន្តរាគមន៍របស់ស្នងការដ្ឋានផង ត្រៀមលក្ខណៈ មានកម្លាំង សម្ភារៈមធ្យោបាយ គ្រប់គ្រាន់ ដដេីម្បីធានាដោះស្រាយបញ្ហានេះដូចជាការដឹកជញ្ជូនប្រជាពលរដ្ឋ ទ្រព្យសម្បត្តិ សត្វពាហនៈ ទៅ កាន់ទីទួលសុវត្ថិភាពដែលនៅជិតនោះឬសម្រួលដល់ការធ្វើចរាចរណ៍។ ម៉្យាងទៀតជាការជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរចំណុចដែលងាយរងផលប៉ះពាល់ដោយបញ្ហាទឹកជំនន់នេះសូមមេត្តាប្រុងប្រយ័ត្នខ្ពស់និងរួមសហការជាមួយសម្ថកិច្ចនៅទីនោះដេីម្បីជួយអន្តរាគមន៍និងដោះស្រាយជូនបានទាន់ពេលវេលា៕
រដ្ឋបាលស្រុកត្រាំកក់ ដឹកនាំដោយលោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកនូវសម្ភារ:គ្រឿងឧបភោគ បរិភោគ និងថវិកាផ្តល់ជូននាយទាហាន នាយទាហានរង និងពលទាហាន នៃវរៈសេនាតូចលេខ៣១៣ ចំណុះកងពលតូចថ្មើរជើងលេខ៣១ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ
រដ្ឋបាលស្រុកត្រាំកក់ ដឹកនាំដោយលោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកនូវសម្ភារ:គ្រឿងឧបភោគ បរិភោគ និងថវិកាផ្តល់ជូននាយទាហាន នាយទាហានរង និងពលទាហាន នៃវរៈសេនាតូចលេខ៣១៣ ចំណុះកងពលតូចថ្មើរជើងលេខ៣១ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ ថ្ងៃអាទិត្យ ៨កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ថ្ងៃនេះ ជាថ្ងៃសីល ពិធីនេះមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី…
ឯកឧត្តម ស៊ី ជីនពីង៖ ចិននឹងបន្តផ្តល់ការគាំទ្រដល់កម្ពុជា និងពង្រឹងសមត្ថភាពកម្ពុជាលើការការពារអធិបតេយ្យភាពជាតិ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ជួបជាមួយ ឯកឧត្តម ស៊ី ជីនពីង(Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ ល្ងាចថ្ងៃសៅរ៍ ទី៣០ សីហា ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន ។ ក្នុងជំនួបទ្វេភាគីឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន សន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរកម្ពុជា-ចិន។ ឯកឧត្តមប្រធានាធិបតី ផ្តល់សារៈសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។ ចិននឹងបន្តផ្តល់ការសហការគាំទ្រចំពោះប្រជាជនកម្ពុជា ក្នុងការកសាងនិងពង្រឹងសមត្ថភាពអភិវឌ្ឍន៍ ដោយម្ចាស់ការខ្លួនឯង ក៏ដូចជាការការពារអធិបតេយ្យភាពជាតិរបស់ខ្លួន។…
