ដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀនតាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
(បន្ទាយមានជ័យ)៖ ដើម្បីជាជយយគាំទ្រដល់ការរៀន និងបង្រៀននៅសាលារៀនបណ្ដោះអាសន្ន បឋមសិក្សាកណ្ដោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ សហការជាមួយដៃគូនានា បានចុះរៀបចំដំឡើង និងបំពាក់ឧបករណ៍ឌីជីថល តាមសាលារៀនមួយចំនួន។ ចំពោះដំណោះស្រាយបច្ចេកវិទ្យាបន្ទាន់ដែលបានដាក់ឱ្យប្រើប្រាស់រួមមាន បណ្ណាល័យឌីជីថលក្រៅបណ្ដាញ (Offline Content Server និង Local Wi-Fi Hotspot) ដែលជាឧបករណ៍ផ្ទុកមាតិកាសិក្សាទំហំ ២ តេរ៉ាបៃ ដែលអនុញ្ញាតឱ្យគ្រូ និងសិស្សចូលប្រើប្រាស់ និងទាញយកសៀវភៅជាង ៣,០០០ ក្បាល និងវីដេអូបង្រៀនរាប់ពាន់ឃ្លីប…
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានជនសង្ស័យម្នាក់ ជាមុខសញ្ញាកាច់កម៉ូតូក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងជនសង្ស័យ ២នាក់ ជាអ្នកទទួលផលចោរកម្ម
ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ០៣៖១០នាទីអធ្រាត្រ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ចូលរួមដោយលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យបានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ស្ថិតនៅត្រង់ចំណុចអាគារឌឹព្រីមៀរសែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ…
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់ចែកចាយបារីអេឡិចត្រូនិក (Vape) មួយកន្លែង សរុបជាងពីរពាន់គ្រឿង ព្រមទាំងឃាត់ខ្លួនម្ចាស់ទីតាំងចំនួន ២នាក់
(ភ្នំពេញ)៖ រយៈកាលកន្លងមក រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជា ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុក ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា គ្រប់ប្រភេទ ក្នុងគោលបំណងទប់ស្កាត់ បង្ការ ដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា និងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សានិងបុគ្គលិកអប់រំ។ ជាមួយគ្នានេះ អាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាត់ ស្របតាមបទបញ្ជានាយករដ្ឋមន្ត្រី…
បញ្ជូនជនជាប់ឃុំចំនួន ១៧២នាក់ ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៣ ដើម្បីសម្រួលភាពចង្អៀតណែន នៅមណ្ឌលអប់រំកែប្រែទី១
នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ បានអញ្ជើញចុះដឹកនាំកម្លាំងមន្ត្រីមណ្ឌលកែប្រែទី១ សហការជាមួយកម្លាំងពីនាយកដ្ឋានសន្តិសុខ ដឹកនាំដោយលោកឧត្តមអគ្គានុរក្ស.១ មាន ថាវរិន្ទ និងនាយកដ្ឋានប្រតិបត្តិ ដឹកនាំដោយលោកឧត្តមអគ្គានុរក្ស.១ ឈឹម សុផាណារ៉ាត់ ដើម្បីបញ្ជូនជនជាប់ឃុំ ចំនួន ១៧២នាក់ ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៣។ ថ្មីៗនេះ មណ្ឌល ក៏បានបញ្ជូនជនជាប់ឃុំសរុបចំនួន ៩៩នាក់ ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៤ និងពន្ធនាគារខេត្តកំពង់ឆ្នាំង ដើម្បីសម្រួលភាពចង្អៀតណែន។ បន្ថែមលើការខិតខំដោះស្រាយបញ្ហាចង្អៀតណែនតាមរយៈការផ្ទេរចេញមណ្ឌលក៏បានសាងសង់អគារឃុំថ្មី…
បង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពរបស់ជនរងគ្រោះ និងឃាត់ខ្លួនជនសង្ស័យ ២នាក់
ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពរបស់ជនរងគ្រោះ និងឃាត់ខ្លួនជនសង្ស័យ ២នាក់។ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នាយកដ្ឋានបានទទួលព័ត៌មានពីឈ្មោះ LAI QINGXIONG ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EM4320000 ថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០០៖២៧នាទី រំលងអាធ្រាត្រ កូនស្រីរបស់ខ្លួនឈ្មោះ…
បង្ក្រាបករណីចាប់ឃុំឃាំង បង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ចំនួន ៥០,០០០$ សង្គ្រោះបានជនរងគ្រោះ ៩នាក់ និងឃាត់ខ្លួនបានជនសង្ស័យ ៥នាក់
ដោយអនុវត្តតាមបទបញ្ជាម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបង្ក្រាបករណីចាប់ឃុំឃាំង បង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ ដោយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ TANG QUNHUI ភេទស្រី អាយុ ៥៧ឆ្នាំ ជនជាតិចិន ដោយកូនប្រុសរបស់ខ្លួនឈ្មោះ YIN XING ភេសប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន ត្រូវបានជនមិនស្គាល់អត្តសញ្ញាណធ្វើការចាប់បង្ខាំង និងជំរិតទារប្រាក់ចំនួន ៥០,០០០$។ ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ…
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានជនសង្ស័យចំនួន ១នាក់ ដែលជាមុខសញ្ញាកាច់កម៉ូតូយ៉ាងសកម្ម ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ
ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១៦:៥០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងមានការចូលរួមពីលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ស្ថិតនៅត្រង់ចំណុចផ្ទះជួលលេខM1 ផ្លូវលេខ01…
សេចក្តីណែនាំស្តីពីការហាមឃាត់ការបង្ហោះខ្លែងនៅពេលយប់ ដោយមានបំពាក់ភ្លើងកែច្នៃគ្រប់ប្រភេទ ក្នុងភូមិសាស្រ្តខណ្ឌកំបូល រាជធានីភ្នំពេញ
សេចក្តីណែនាំស្តីពីការហាមឃាត់ការបង្ហោះខ្លែងនៅពេលយប់ ដោយមានបំពាក់ភ្លើងកែច្នៃគ្រប់ប្រភេទ ក្នុងភូមិសាស្រ្តខណ្ឌកំបូល រាជធានីភ្នំពេញ។
អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ ២គ្រឿង ជាអំណោយរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនគ្រួសារវីរកងទ័ព ២គ្រួសារ
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម អញ្ជើញប្រគល់ម៉ូតូ ០២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនគ្រួសារវីរកងទ័ព ០២គ្រួសារ ដែលបានរងគ្រោះខូចខាតម៉ូតូទាំងស្រុង អំឡុងពេលបំពេញតួនាទីជាយោធា កាលពីព្រំដែនកម្ពុជា-ថៃ មានបញ្ហា។ ពិធីប្រគល់នេះដែរ ធ្វើនៅសាលាខេត្តកំពង់ចាម នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ ដោយមានការប្រគល់ ទទួលម៉ូតូផ្ទាល់ដល់ដៃភរិយារបស់យោធាទាំង…
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៩នាក់ ករណីប្រើប្រាស់កាំបិតកាប់ទៅលើយុវជន ២នាក់ បណ្តាលឱ្យរងរបួសនៅស្រុកឯកភ្នំ
(បាត់ដំបង)៖ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១៖១៥នាទី នៅចំណុចភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំបិតខ្វែវកាប់) មួយកើតឡើង បង្កដោយជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពកាប់ទៅលើជនរគ្រោះចំនួន ០២នាក់ និងកាប់ម៉ូតូរបស់ជនរងគ្រោះឈ្មោះ រ៉េត សុភាព ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅក្រុមទី៣ ភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង រងរបួសរលាត់ចេញឈាមលើស្មាខាងស្តាំ ០១កន្លែង (របួសស្រាល)…
