សេចក្តីជូនដំណឹងស្តីពីការចុះពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែកដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យភ្នែក នៃអង្គការ Pour Les Yeux du Monde ប្រទេសបារាំង ជាមួយកម្មវិធីសុខភាពភ្នែកក្រសួងសុខាភិបាល

សេចក្តីជូនដំណឹងស្តីពីការចុះពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែកដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យភ្នែក នៃអង្គការ Pour Les Yeux du Monde ប្រទេសបារាំង ជាមួយកម្មវិធីសុខភាពភ្នែកក្រសួងសុខាភិបាល។ តាមកម្មវិធីដូចខាងក្រោម៖ លើកទី១៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ មានទីតាំងស្ថិតនៅលើកប៉ាល់ ដែលចតនៅមាត់ទន្លេកំពង់ផែក្រុងក្រចេះ ខេត្តក្រចេះ។ លើកទី២៖ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ មានទីតាំងស្ថិតនៅលើកប៉ាល់ ដែលចតនៅមាត់ទន្លេមុខវត្តខ្សាច់អណ្តែត ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ។

កាស៊ីណូ ស៊ីលវើរ ស្តារ នៅក្រុងបាវិតត្រូវបានព្យួរអាជ្ញាប័ណ្ណបន្ទាប់ពី រកឃើញមានជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

លេខាធិការដ្ឋាននៃគណកម្មការចំពោះកិច្ចប្រឆាំងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានដឹកនាំ និងសម្របសម្រួល ជាមួយគណៈកម្មការគ្រប់គ្រងល្បែងពាណិជកម្មកម្ពុជា(គ.ល.ក.) និង កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រះរាជអាជ្ញាសាលា ដំបូងខេត្តស្វាយរៀង នៅថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២៥ នេះ បានចុះឆែកឆេរទីតាំង សង្ស័យពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងកាស៊ីណូ ស៊ីលវើរ ស្តារ ស្ថិតក្នុងភូមិសាស្រ្តខេត្តស្វាយរៀង។ ប្រតិបត្តិការនេះ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ២៣នាក់ ក្នុងនោះមានជនជាតិស្រីលង្កាមានចំនួន ០៦នាក់ (ស្រ្តី ០១នាក់) ប៉ាគីស្ថាន ០៧នាក់ (ស្រ្តី…

សមត្ថកិច្ចខេត្តកំពង់ចាម បង្ក្រាបមុខសញ្ញា ៧នាក់ ពាក់ព័ន្ធករណីឆក់ លួច គាស់ផ្ទះ និងគ្រឿងញៀន

(កំពង់ចាម) ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាការបញ្ជាឯកភាពខេត្ត នៅថ្ងៃសៅ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ ពាក់ព័ន្ធនឹងករណីលួចម៉ូតូ នៅក្រុងកំពង់ចាម និងករណីគាស់ផ្ទះ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅស្រុកកំពង់សៀម។ ប្រតិបត្តិការបង្ក្រាបនេះ កម្លាំងនគរបាលរកឃើញបទល្មើសដូចជា ករណីឆក់កាបូប នៅក្រុងកំពង់ចាម ឃាត់ខ្លួនបាន ០២នាក់,…

កងទ័ពកម្ពុជា-ថៃ ត្រៀមដកអាវុធធុនធ្ងន់ចេញពីព្រំដែន ទៅកាន់មូលដ្ឋានដើមវិញ ក្នុងដំណាក់កាលទី១

ឧត្តរមានជ័យ៖​ កងទ័ពកម្ពុជា-ថៃ ត្រៀមដកអាវុធធុនធ្ងន់ចេញពីព្រំដែន ទៅកាន់មូលដ្ឋានដើមវិញ ក្នុងដំណាក់កាលទី១ ដែលនឹងចាប់ផ្តើមដោយធ្វើឡើងដំណាល់គ្នា នៅម៉ោង៦ល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយដឹកជញ្ជូនចេញពីព្រំដែនជម្លោះប្រទេសទាំងពីរត្រឡប់ទៅកាន់មូលដ្ឋានដើមវិញ​ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ការដកអាវុធធុនធ្ងន់ចេញពីព្រំដែននេះ​ បន្ទាប់ពីកិច្ចប្រជុំថ្នាក់ភូមិភាគកម្ពុជា-ថៃ RBC នារសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ដោយកម្ពុជា​ និងថៃ បានឯកភាពគ្នាលើការដកអាវុធធុនធ្ងន់​ ៣ប្រភេទ ចេញពីព្រំដែន។ ដំណើរការនៃការកែសម្រួលអាវុធធុនធ្ងន់ក្នុងដំណាក់កាលទី១នេះ ត្រូវធ្វើឡើងក្នុងរយៈពេល​ ៣សប្តាហ៍ ចាប់ពីថ្ងៃទី១…

ឃាត់ខ្លួនជនសង្ស័យជាង ១០០នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងអគារមួយកន្លែង នៅសង្កាត់បឹងសាឡាង

កាលពី​ថ្ងៃ​ទី ៣១ ខែ​តុលា ឆ្នាំ ២០២៥ កម្លាំង​ចម្រុះ នៃ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ដោយ​មាន​កិច្ច​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​សង្ស័យ​ស្ថិត​នៅ​អគារ​សម្រាប់​ជួល​មាន​ទីតាំង​ផ្ទះ​លេខ ១៧ ផ្លូវ​លេខ ២៥៥ ក្រុម​ទី ១៤ ភូមិ ៥ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១១១ នាក់ ក្នុង​នោះ ជនជាតិ​ឥណ្ឌូណេស៊ី ១០៦ នាក់ (​ស្ត្រី ៣៦ នាក់) និង​បុរស​ជនជាតិ​ខ្មែរ ០៥…

នគរបាលជំនាញបង្ក្រាបទីតាំងនាំចូល និងផ្គត់ផ្គង់សម្ភារៈបច្ចេកវិទ្យាដែលបម្រើដល់ការឆបោក​ Online Scam

នគរបាលជំនាញ នៃក្រុមប្រតិបត្តិការជំនាញ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះបង្ក្រាបទីតាំងនាំចូល និងផ្គត់ផ្គង់សម្ភារៈបច្ចេកវិទ្យា និងឧបករណ៍ទូរគមនាគមន៍ ដែលបម្រើដល់ឧក្រិដ្ឋជនក្នុងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINESCAM) ដោយឃាត់ខ្លួនជនសង្ស័យជនជាតិ៣នាក់ និងជនជាតិខ្មែរ៤នាក់។ ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅផ្ទះលេខ N៤២ ផ្លូវបេតុង ក្រុម១៤ ភូមិ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមប្រតិបត្តិការជំនាញ ក្រោមការសម្របសម្រួលពីលោក ស៊ិត វណ្ណៈ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។…

រថយន្តដឹកដំឡូងមីផ្ទុកលើសទម្ងន់ បង្កឱ្យបាក់ស្ពានដែកបេឡេត៍ នៅស្រុកស្នួល ខេត្តក្រចេះ

(ក្រចេះ) ៖ រថយន្តធុនធំ ប្រភេទក្បាលសណ្តោង ដឹកដំឡូងមីស្រស់ ០១គ្រឿង បានបើកបរឆ្លងកាត់ស្ពានដែកបេឡេត៍ បណ្ដាលឱ្យស្ពានបាក់ធ្លាក់ទាំងស្រុង ប្រវែង ៤៣ម៉ែត្រ ធ្វើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋកាត់ផ្ដាច់ទាំងស្រុង នៅព្រឹកថ្ងៃទី៣០ ខែតុលាឆ្នាំ២០២៥ វេលាម៉ោង ៧៖០០ព្រឹក នៅចំណុចស្ពានឆ្លូង ស្ថិតក្នុងភូមិសែនអភិវឌ្ឍន៍ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។ អ្នកបើកបរបង្កហេតុ បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុបន្សល់ទុកនូវរថយន្ត V1 ម៉ាក HYUNDAI ក្បាលសណ្តោពណ៌ស និងរ៉ឺម៉កពណ៌ក្រហម (មិនមានផ្លាកលេខ)។ ស្ពាននេះ ស្ថិតនៅជិតផ្សារ១១៥…

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បំបែកសំណុំរឿងបាញ់ប្រហារដល់នគរបាលខេត្តកំពង់ធំ, ជនដៃដល់ ២នាក់ ត្រូវចាប់ខ្លួនបាននៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ មានករណីជនសង្ស័យម្នាក់ បានយកកាំភ្លើង ០១ដើម ម៉ាក AK-47 បាញ់រះទៅលើមន្រ្តីនគរបាលចំនួន ០២នាក់ បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅចំណុចភូមិបែកចាន ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ និងបានយកកាំភ្លើង ០១ដើម ម៉ាក K59 ពីរបស់សមត្ថកិច្ចរត់គេចខ្លួន។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ…

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបក្រុមក្មេងទំនើងដែលតែងតែប្រើកាំបិត​ដេញកាប់គ្នា​យ៉ាងអនាធិបតេយ្យ​ នៅខណ្ឌច្បារអំពៅ

(ភ្នំពេញ) ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ២២៖៣០នាទី​ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន នាំខ្លួនជនសង្ស័យចំនួន ០៤នាក់ ត្រង់ចំណុចផ្លូវលេខ៥៧ កែងផ្លូវលេខ៧៧០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីហិង្សាមានស្ថានទម្ងន់ទោស កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ…

សម្ដេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញដល់ប្រទេសម៉ាឡេស៊ី ប្រកបដោយសុវត្ថិភាព! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ ប្រកបដោយសុវត្ថិភាព ដោយមានការទទួលស្វាគមន៍ពីសំណាក់​ ឯកឧត្តមបណ្ឌិត​ Datuk Seri Haji Dzulkefly bin Ahmad រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ នៃប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥។