កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបក្រុមចោរឆក់ប្រដាប់អាវុធចំនួន ៣នាក់ ដែលធ្វើសកម្មភាពក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដកហូតអាវុធខ្លី ៣ដើម

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរង, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៍ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការដោយមានការចូលរួមពី ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ខេត្តក្រចេះ ខេត្តកំពង់ចាម…

ឃាតកម្មក្មេងទំនើងកាប់គ្នានៅស្រុកកៀនស្វាយ, ជនរងគ្រោះដាច់កស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈជនសង្ស័យ ៦នាក់ត្រូវឃាត់ខ្លួន

(កណ្ដាល)៖ ជនរងគ្រោះម្នាក់ ត្រូវបានក្រុមក្មេងទំនើងកាប់បណ្ដាលឱ្យដាច់ក្បាលចេញពីខ្លួន និងម្នាក់ទៀតរងរបួសធ្ងន់ នៅយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមបណ្ដោយផ្លូវជាតិលេខ១ ភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសំរោងធំ បានចេញល្បាតតាមបណ្តោយផ្លូវជាតិលេខ១ លុះមកដល់ចំណុចមុខជីផ្កាយ៥ ស្ថិតក្នុងភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ក៏ប្រទះឃើញសាកសពដេកស្លាប់នៅជាប់និងផ្លូវជាតិលេខ១ ហើយមានក្រុមក្មេងស្ទាវនៅនឹងកន្លែងកើតហេតុ។ ភ្លាមនោះកម្លាំងជំនាញបានឃាត់ខ្លួនក្រុមក្មេងស្ទាវ ចំនួន ០៦នាក់ យកមកប៉ុស្តិ៍ដើម្បីសាកសួរ នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ហ៊ាន សៀងហៀង, ឈ្មោះ…

ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ព្រមានចាត់វិធានការច្បាប់លើបទល្មើសសម្រាស់ និង​របាំង​បិទ​ភ្ជិត​ព្រែក​យ៉ាង​ម៉ឺងម៉ាត់

(កំពង់ឆ្នាំង)៖ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានថ្លែងបញ្ជាក់ថា លោកនឹងបង្ក្រាបបទល្មើសសម្រាស់ និង​របាំង​បិទភ្ជិតព្រែក រួមនិងអនុវត្តវិធានការច្បាប់អោយបានម៉ឺងម៉ាត់ ចំពោះជនណា​ដែល​ហ៊ាន​បង្កើត​បទ​ល្មើស​ទាំងនេះ ទោះជាមន្ត្រីក៏ដោយ ព្រោះថាបទល្មើសសម្រាស់​បាន​បំផ្លាញ​ធន​ធាន​ធម្មជាតិ​យ៉ាង​ច្រើន និងប៉ះពាល់ដល់ជីវិតរស់នៅមនុស្សសត្វ។ លោក ងិន ហ៊ុន បានបន្តថា គោរពយ៉ាងម៉ឺងម៉ាត់ពីបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ, រួមនិង​ឯកឧត្តម​អភិបាល​ខេត្ត​កំពង់ឆ្នាំង ក្នុងឆ្នាំ២០២៥នេះ…

រដ្ឋបាលខេត្តកំពង់ចាម៖ ឃាតកម្មដុតផ្ទះ និងអារ-កសម្លាប់ បណ្តាលឱ្យមនុស្ស ៩នាក់ស្លាប់ ខណៈជន​សង្ស័យ​ជាឃាតក​ត្រូវ​ជាប្តីរបស់ជនរងគ្រោះម្នាក់

(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ឱ្យដឹងថា ឃាតកម្មដុតផ្ទះ និង​អារ-ក​សម្លាប់​បាន​បណ្តាលឱ្យ​មនុស្ស ០៩នាក់ស្លាប់ ខណៈជនសង្ស័យជាឃាតករ​ត្រូវ​ជា​ប្តី​របស់​ជន​រង​គ្រោះ​ម្នាក់​ ក្នុង​ចំណោម​ជន​រង​គ្រោះទាំង ០៩នាក់។ នេះបើតាមសេចក្ដីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​។ រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ៦៖០០ ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ រដ្ឋបាលខេត្តកំពង់ចាម បានទទួលព័ត៌មានពីករណីឃាតកម្ម ដុតផ្ទះ និងអារ-កសម្លាប់ នៅ​ភូមិពោន ឃុំទទួលសំបូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ភ្លាមៗ ឯកឧត្តម​អភិបាល​ខេត្ត​កំពង់​ចាម ​បានបញ្ជាស្នងការនគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត ក្រោមការដឹក​នាំ​សម្រប​សម្រួល​ពី​តំណាង​អយ្យការអមសាលាដំបូងខេត្ត…

សមត្ថកិច្ចចម្រុះខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន ២៨នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

(ស្វាយរៀង)៖ ជនសង្ស័យចំនួនចំនួន ២៨នាក់ ក្នុងនោះស្ត្រី ០៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងចំនួន 0២ទីតាំង នៅបុរី CK នៅផ្ទះលេខM47 និងផ្ទះលេខM29 ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ ជាមួយគ្នានេះ សមត្ថកិច្ចបានរឹបអូសសម្ភារៈជាវត្ថុតាងរួមមាន កុំព្យូទ័រលើតុ ៤៧គ្រឿង, ទូរសព្ទដៃ ២៥រឿង, ដុំ Mobile Tri…

នគរបាលខណ្ឌដង្កោតាមចាប់ជនដៃដល់ដុតផ្ទះម្ដាយបង្កើតបណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់ ដល់ស្រុកកោះធំ ខេត្តកណ្ដាល

កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ជាអ្នកដុតបំផ្លាញផ្ទះម្ដាយបង្កើតខ្លួនឯង បណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់ក្នុងអណ្ដាតភ្លើង ខណៈប្ដីរបស់ជនរងរបួសធ្ងន់ ដល់ស្រុកកោះធំ ខេត្តកណ្ដាល។ ជនដៃដល់បាននិងកំពុងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសួរនាំ និងកសាងសំណុំរឿងអនុវត្តនិតិវិច្បាប់។ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ប្រាប់នៅព្រឹកថ្ងៃទី២២ វិច្ឆិកានេះ។ លោកវរសេនីយ៍ឯក ជឹម ស៊ីថា បញ្ជាក់ថា ជនដៃដល់ត្រូវបានឃាត់ខ្លួននៅចំណុចភូមិទួលចាន់ ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។ តាមការបញ្ជាក់ពីលោកអធិការខណ្ឌ កាលពីយប់ថ្ងៃទី២១​វិច្ឆិកាយប់មិញនេះ ជនដៃដល់បានដុតបំផ្លាញផ្ទះម្ដាយខ្លួននឯងបណ្ដាលឱ្យឆេះរាលដាលអស់ផ្ទះជាច្រើនខ្នងនៅសង្កាត់ជើងឯក ខណ្ឌដង្កោ…

កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវបង្រ្កាបជនសង្ស័យ ៨នាក់ ក្លែងជាសមត្ថកិច្ចធ្វើសកម្មភាពគាបជំរិតទារប្រាក់ពីជនបរទេសនៅពេលយប់ក្នុងរាជធានីភ្នំពេញ

ដោយមានការដឹកនាំបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ០៣៖២០នាទីទៀបភ្លឺ មានករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ចំនួន ៥២,០០០ដុល្លារអាមេរិក លើបុរសជនជាតិចិន ស្ថិតនៅចំណុចផ្លូវ៣៥២ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ LONG JUN ភេទប្រុស អាយុ ២៩ឆ្នាំ…

ស្ថានភាពទឹកជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ ឈានដល់កម្រិតគួរឱ្យព្រួយបារម្ភ

នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ថានភាពទឹកជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ បានឈានដល់កម្រិតគួរឱ្យព្រួយបារម្ភ និងកំពុងដាក់សម្ពាធយ៉ាងខ្លាំងមកលើភូមិសាស្ត្រក្រុងពោធិ៍សាត់ ជាពិសេសនៅចំណុចរសើបចំនួនពីរ គឺតំបន់ ព្រៃញី និង ក្បាលហុង។​យោងតាមប្រភពព័ត៌មានពីមូលដ្ឋាន បានឱ្យដឹងថា ការកើនឡើងនៃកម្ពស់ទឹកយ៉ាងគំហុកនេះ គឺបណ្តាលមកពីក្បាលស្ទឹងសំខាន់ៗទាំងបីនៅប៉ែកខាងលើ បានបុកសម្រុកហូរធ្លាក់មកព្រមគ្នាយ៉ាងខ្លាំងក្លា ដែលធ្វើឱ្យលំហូរទឹកនៅផ្នែកខាងក្រោមនៃដងស្ទឹងពោធិ៍សាត់មិនអាចរំដោះបានទាន់ពេលវេលា។ ​ អាជ្ញាធរខេត្ត និងក្រុងពោធិ៍សាត់ បាននឹងកំពុងចុះអន្តរាគមន៍យ៉ាងសកម្ម ដោយបានដាក់ពង្រាយកម្លាំងដើម្បីជួយទប់ទឹកនៅតំបន់ ដែលប្រឈមការបាក់ច្រាំង ឬទឹកហៀរ និងជាពិសេសគឺការផ្តល់អាទិភាពខ្ពស់បំផុតក្នុងការ ជម្លៀសប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់ប្រឈមគ្រោះថ្នាក់ខ្លាំង ទៅកាន់ទីទួលសុវត្ថិភាព។ ​ជាមួយគ្នានោះ អាជ្ញាធរមូលដ្ឋាន សូមអំពាវនាវទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់…

Breaking News៖ រថយន្ដក្រុងដឹកអ្នកដំណើរបុកបង្កាន់ដៃស្ពានធ្លាក់ចូលប្រឡាយស្លាប់ ១៣នាក់ និងរបួស ២៤​នាក់ នៅស្រុកសន្ទុក

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្ដាលឲ្យមានជនរងគ្រោះសរុប៣៧នាក់ ក្នុងនោះស្លាប់១៣នាក់ និងរងរបួស២៤នាក់។ នេះបើតាមការឲ្យដឹពីលោកអធិការនគរបាលស្រុកសន្ទុក ប្រាប់ កម្ពុជាថ្មី នៅមុននេះបន្តិច។ បើតាមលោកអធិការស្រុក ករណីគ្រោះថ្នាក់ចរាចរណ៍នេះ​បានកើតឡើងនៅវេលាម៉ោងប្រហែល ៤ទៀបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ បង្កឡើងដោយរថយន្តក្រុងពីរជាន់ដឹកអ្នកដំណើរ បុកបង្កាន់ដៃស្ពានធ្លាក់ចូលប្រឡាយទឹក។ លោកអធិការស្រុកបញ្ជាក់ថា ក្នុងករណីនេះ មានជនរងគ្រោះសរុប៣៧នាក់ ក្នុងនោះរបួស២៤ និងស្លាប់១៣នាក់នៅកន្លែងកើតហេតុ ស្រី៨នាក់។ លោកអធិការស្រុកបញ្ជាក់ថា គិតមកដល់ពេលនេះ ជនរងគ្រោះត្រូវបានរកឃើញ និងស្រង់ឡើងគោកអស់ហើយ និងកំពុងទំនាក់ទំនងរកសាច់ញាតិ៕

ឃាត់ខ្លួនយុវជន ៥នាក់ ក្រោយធ្វើសកម្មភាពកាប់យុវជនម្នាក់បណ្ដាលឱ្យរបួស នៅស្រុកថ្មគោល

(បាត់ដំបង) ៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គស្នងការនគរបាលជាតិ​ និងការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ ដាញ់​ អេងប៊ុនចាន់​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ នៅថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ លោក​វរ​សេនីយ៍ឯក​ សេង​ ​លុច​ អធិការ​នគរបាលស្រុកថ្មគោល​ បានដឹកនាំកម្លាំងចុះធ្វើការបង្រ្កាប ឃាត់ខ្លួនយុវជនមួយក្រុមមានគ្នាចំនួន ០៥នាក់។ លោកអធិការ បានបញ្ជាក់ថា កិច្ចប្រតិបត្តិការឃាត់ខ្លួនក្រុមយុវជនទាំង ០៥នាក់នេះ ធ្វើឡើងបន្ទាប់ពីពួកគេបានធ្វើសកម្មភាព​ដោយប្រើប្រាស់កាំបិត កាប់ទៅលើជនរងគ្រោះជាយុវជនម្នាក់ បណ្តាលឱ្យរងរបួសដៃ​ កាល​ពី​ថ្ងៃទី១៨ ខែវិច្ឆិកា​…