នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១០នាក់ ដែលប្រព្រឹត្តបទល្មើស ២ករណីផ្សេងគ្នា
(ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវឃាត់ជនសង្ស័យ ១០នាក់ ដែលប្រព្រឹត្តបទល្មើស ០២ករណី៖ *ករណីទី១៖ កាប់ និងវាយម៉ូតូឱ្យខូចខាតសម្ភារ នៅចំណុចម៉ាតយីហោ N26 មុខខារ៉ាអូខេ ផ្លូវបេតុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៦។ *ករណីទី២៖ (មុខសញ្ញាសេសសល់) ប្រើកាំបិត…
