Category: សន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៧នាក់ ពាក់ព័ន្ធករណីជួញដូរសារធាតុញៀននៅស្រុកសំពៅលូន

(បាត់ដំបង) ៖ កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកសំពៅលូន បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ០៧នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ កិច្ចប្រតិបត្តិការខាងលើនេះ បានធ្វើឡើង នៅវេលាម៉ោង ១២៖៣០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នៅចំណុចភូមិកូនភ្នំខាងត្បូង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង និងបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ០៧នាក់៖ ១.ឈ្មោះ ហេង ជា ភេទស្រី អាយុ ៤៣ឆ្នាំ ២.ឈ្មោះ ហេង ប្រុសឈុត ភេទប្រុស អាយុ…

កម្លាំងនគរបាលរាជធានីភ្នំពេញ ប្រើពេល១៧ម៉ោងដើម្បីបំបែកសំណុំរឿងករណីឃាតកម្មស្ដ្រីជនបរទេសសម្លាប់ស្ដ្រីដូចគ្នា ព្រោះរឿងស្នេហ៍ត្រីកោណ

(ភ្នំពេញ)៖ ក្រោយការបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំងនគរបាលជំនាញ បានប្រើប្រាស់ពេលប្រមាណ១៧ម៉ោង ដៀម្បីបំបែកសំណុំរឿងឃាតកម្មស្ដ្រីជនជាតិបរទេសសម្លាប់ស្ដ្រីដូចគ្នា នៅសួនច្បារមុខសាលាក្រុងកោះពេជ្រ​ វិថីសួនច្បារ​ ក្រុម៧៨​ ភូមិ១៤​ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។ ករណីនេះដែរ ​នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្រិតធ្ងន់ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌចំការមន និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានស្រាវជ្រាវស៊ើបអង្កេតឈានទៅដល់បង្រ្កាបបានស្រ្តីសង្ស័យជនជាតិកុងហ្គោម្នាក់ កាលពីវេលាម៉ោង១៦៖៣០នាទី…

អគ្គនាយក CMAC បង្ហាញពីទីតាំងគ្រាប់បែក MK-84 ដែលកងទ័ពថៃទម្លាក់ពីលើយន្តហោះ F-16 នៅភូមិឋានពលរដ្ឋ នៅភូមិថ្មដូន ខេត្តឧត្តរមានជ័យ ដល់អ្នកសារព័ត៌មានតំបន់អាស៊ី (Video inside)

(ឧត្តរមានជ័យ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានធ្វើបទបង្ហាញពីទីតាំងគ្រាប់បែក MK-84 ដែលកងទ័ពថៃទម្លាក់ពីលើយន្តហោះ F-16 នៅភូមិឋានពលរដ្ឋ នៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដល់អ្នកសារព័ត៌មានតំបន់អាស៊ី។ ការធ្វើបទបង្ហាញពីទីតាំងគ្រាប់បែក MK-84 នេះ បានធ្វើឡើងនាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលក្រុមអ្នកសារព័ត៌មានចុះយកព័ត៌មានដោយផ្ទាល់នៅវត្តអារាម សាលារៀន មណ្ឌលសុខភាព ផ្ទះសម្បែង ស្ថានីយប្រេងឥន្ធនៈ និងកសិកម្មរបស់ប្រជាពលរដ្ឋក្នុងជម្លោះព្រំដែនជាមួយថៃ។ លោក…

ឃាតកម្មសម្លាប់ស្ដ្រីម្នាក់ ក្នុងបន្ទប់ទឹកនៃសណ្ឋាគារណាហ្គា១ កាលពីឆ្នាំ២០២៣ ជនដៃដល់ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបានហើយ

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញ សហការជាមួយស្ន​ងការដ្ឋាននគរបាលខេត្តកណ្ដាល ចាប់ខ្លួនជនដៃដល់ម្នាក់ពាក់ព័ន្ធករណីឃាតកម្មសម្លាប់ស្ដ្រីម្នាក់ នៅបន្ទប់ទឹកនៃសណ្ឋាគារណាហ្គា១ កាលពីឆ្នាំ២០២៣។ ការចាប់ខ្លួននេះ ក៏ធ្វើឡើងដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួន​ លេខ១២០២ (ឆ.១)ដ.ច.ន/២៤​ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ របស់លោក​…

ខ្យល់កន្រ្តាក់បានវាយប្រហារផ្ទះបណ្តែតទឹក០១ខ្នងខ្ទេចទាំងស្រុងនៅក្នុងមូលដ្ឋានផ្ទៃទន្លេសាប

ខេត្តបាត់ដំបង៖ ផ្ទះបណ្តែតទឹក០១ខ្នងត្រូវបានរងការវាយប្រហារក្រោមឥទ្ធិពលនៃខ្យល់កន្ត្រាក់បណ្តាលអោយខូចខាតខ្ទេចទាំងស្រុងនៅវេលាម៉ោង ១៥និង៤០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅត្រង់ចំណុចក្រុមទី២៧ ភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ដែលមានទំហំ ៤ម៉ែត្រx៥ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ដែលមានម្ចាស់ឈ្មោះ រ៉េត ម៉ុម ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ។ ហើយក្រោយទទួលបានព័ត៌មានខាងលើ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសង្កែ…

សមត្ថកិច្ចនគរបាលបញ្ជូនជនបរទេសចំនួន ០៣នាក់ ដែលចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍

បាត់ដំបង៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ត្រី អ៉ឹង លាបស្រ៊ាង នាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំងជំនាញ បញ្ជូនជនបរទេសជាជនជាតិថៃ ចំនួន ០៣នាក់ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តន៍បន្តតាមនីតិវិធីច្បាប់ក្នុងករណីដែលជនបរទេសនេះ ចូលមកក្នុងប្រទេសកម្ពុជាដោយខុសច្បាប់៕

នគរបាលស្រុកគាស់ក្រឡ ប្រគល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ១គ្រាប់ ឱ្យមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា

បាត់ដំបង៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បានប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលប្រជាពលរដ្ឋបានប្រទះឃើញក្នុងដីស្រែចម្ការចំនួន ០១គ្រាប់ ក្នុងនោះមានប្រភេទគ្រាប់ 60mm រួចបានធ្វើការប្រគល់ជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដេីម្បីយកទៅកំទេចចោល ។ ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុកគាស់ក្រឡ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ៕

សូមប្រយ័ត្ន! ស្ត្រី៣នាក់ ជំនាញកាត់ខ្សែកនៅតាមបណ្តារាជធានី-ខេត្ត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ឈានដល់ការចាប់ខ្លួនស្ត្រីចំនួន ៣នាក់ ដែលសកម្មខាងកាត់ខ្សែក តាមផ្សារ ឬកម្មពីធីបុណ្យផ្សេងៗ ដែលមានការជួបជុំគ្នាច្រើន។ ការចាប់ខ្លួនេះបានធ្វើឡើងនៅចំណុចផ្លូវថ្មើរជើងចតុមុខ (Walk streets) សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងរកឃើញវត្ថុតាងមួយចំនួន។ លោក ប៊ុន សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ថា ជនសង្ស័យទាំង ៣នាក់ ឈ្មោះ ឈ្មោះ អង…

ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់

ជនសង្ស័យចំនួន៤នាក់ ក្នុងនោះមានជនជាតិចិន២នាក់ និងខ្មែរ២នាក់ត្រូវបានសមត្ថកិច្ចបើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានទៅធ្វើការឃាត់ខ្លួនពាក់ព័ន្ធការចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ចំនួន១០ម៉ឺនដុល្លារ និងរំលោភសេពសន្ថវៈ។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី២៦ ខែសីហា ដោយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌចំការមន និងកម្លាំងសមត្ថកិច្ចក្រុងបាវិត ខេត្តស្វាយរៀង ជនសង្ស័យទាំង០៤នាក់ រួមមាន ទី១ឈ្មោះ ZHU ZONG LIANG ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន ទី២ឈ្មោះ YI MING XING ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន…

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីលួចកាត់យកនាឡិកាទឹករបស់ប្រជាពលរដ្ឋនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ

(ភ្នំពេញ)៖ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ម៉ោង១៧៖៣០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០២នាក់ ដែលធ្វើសកម្មភាពលួចកាត់យកនាឡិកាទឹករបស់ប្រជាពលរដ្ឋ នៅភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។ ជនសង្ស័យដែលត្រូវឃាត់ រួមមាន៖ ១-ឈ្មោះ វិ សិលា ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។ ២-ឈ្មោះ ង្វៀង យ៉ាងសាន់ ភេទប្រុស ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ…

You missed