Category: សន្តិសុខសង្គម

សាហាវមែន! គប់កញ្ចក់រថយន្តហើយពេលម្ចាស់ចុះមកសួរនាំ ក៏វាយម្ចាស់រថយន្តបន្ថែម​ទៀត

(កំពង់ស្ពឺ) ៖​ ជនសង្ស័យម្នាក់ មិនមែនមានវិបត្ដិអីទេ​តែសាហាវហួស ​បានយកដែកជ្រុងមួយកំណាត់ធ្វើការគប់ទៅលើរថយន្ដអ្នកដំណើរ ចំកញ្ចក់ផ្នែកខាងមុខ​ កា​លពីវេលាម៉ោង ២២៖០០​នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ​២០២៥ ដែ​លមានម្ចាស់រថយន្ដឈ្មោះ ផាត់ ម៉ង់តារា ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានមករាយការណ៍ជូន​មកសម​ត្ថកិច្ច​ និងបានដាក់ពាក្យបណ្តឹងលើឈ្មោះ កន សាវ័រ ភេទប្រុស អាយុ​ ៣៤ឆ្នាំ នៅភូមិពងទឹក ឃុំវល្លិ៍សរ…

ឃាត់ខ្លួនជនសង្ស័យជាបន្ដបន្ទាប់ចំនួន ៤នាក់ ពាក់ព័ន្ធករណីហិង្សា (ប្រើកាំបិតផ្គាក់កាប់លើជនរងគ្រោះបណ្ដាលឱ្យរបួសជាទម្ងន់)

ក្រោមការអនុវត្តទទួលបញ្ជាដឹកនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវបង្ក្រាបករណីហិ ..;ង្សា (ប្រើកាំ.បិតផ្គាក់កា ..;ប់លើជនរងគ្រោះបណ្ដាលឲ្យរ ..;បួសជាទម្ងន់) និងឃាត់ខ្លួនជនសង្ស័យជាបន្ដបន្ទាប់ចំនួន០៤នាក់ ដែលប្រព្រឹត្តល្មើសកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចផ្លូវជាតិលេខ៦ ក្រុមទី១៤ ភូមិក្ដីចាស់ សង្កាត់បាក់ខែង…

បុរស ២នាក់ ផឹកស្រាជុំគ្នារួចទាស់ពាក្យសម្ដីគ្នា បង្កជាហិង្សាយកកូនកាំបិតកែច្នៃចាក់ បណ្តាលឱ្យរងរបួសធ្ងន់ នៅស្រុកមោងឫស្សី

(បាត់ដំបង)៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ២២៖១៥នាទី នៅចំណុចក្រុមទី០២ ភូមិទួលព្រុំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់កូនកាំបិតជំពុះទុងកែច្នៃ) មួយកើតឡើង បង្កដោយជនសង្ស័យម្នាក់ឈ្មោះ សែម ឌី ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិទួលព្រុំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ប្រដាប់ដោយកូនកាំបិតជំពុះទុងកែច្នៃ បានធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះឈ្មោះ ណុល ស៊ីណាត ភេទប្រុស អាយុ…

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់, ឧក្រិដ្ឋជនចិន ២នាក់ ត្រូវបានចាប់ខ្លួន

នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៤៖១៧នាទី មានករណីបង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ ដោយក្រុមជនសង្ស័យចំនួនមួយក្រុម បានធ្វើសកម្មភាពចាប់ជនរងគ្រោះចំនួន ០២នាក់ រួមមាន៖ ១.ឈ្មោះ TRAN HONG TRANG ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម និងទី២.ឈ្មោះ NGAN THI KE ភេទស្រី អាយុ ៤៣ឆ្នាំ ជនជាតិវៀតណាម ដាក់ចូលក្នុងវ៉ាលី រួចលើកចូលក្នុងរថយន្ត ចេញពីទីតាំង…

ជនជាតិចិន ៦នាក់ វាយនិងច្របាច់ក ប្លន់យករថយន្តមេប៉ុស្តិ៍រដ្ឋបាលឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

(ស្វាយរៀង)៖ ជនជាតិចិនចំនួន៦នាក់ បានធ្វើសកម្មភាពវាយ និងច្របាច់ក លោកមេប៉ុស្តិ៍នគបាលរដ្ឋបាលឈើទាលប្លន់យករថយន្តម៉ាក្ស CAMMRY ឆ្លាមទាំងព្រឹក រួចបើកគេចខ្លួនយកទៅប្លុងចោលនៅខាងមុខកាស៊ីណូថាយថិនក្រុងបាវិត។ បើតាមសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៤៖១០នាទីព្រឹកទៀបភ្លឺ លោក អ៊ុក ផេត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល បានទទួលព័ត៌មានពីប្រជាពរដ្ឋថា មានជនជាតិចិនមួយក្រុម មានគ្នាចំនួន ០៦នាក់ មិនស្គាល់អត្តសញ្ញាណ បានដើរតាមបណ្តោយផ្លូវកៅស៊ូ ស្ថិតនៅភូមិសង្កែ ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ពេលទទួលព័ត៌មានបានហើយ…

សមត្ថកិច្ចស្រាវជ្រាវបង្រ្កាបករណីកំហែងយក និង​លួចទូរស័​ព្ទដៃ ២គ្រឿង ឃាត់​ខ្លួ​នបក្ខពួក ៥​នាក់ និងម្នាក់ទៀតគេចខ្លួនបាត់

(កំពង់ស្ពឺ) ៖​ ដោយបានការដឹកនាំប​ញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនី​យ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​ល​ខេត្ដកំពង់ស្ពឺ​ និងបានការចង្អុល​ណែ​នាំពីជំនាញ​ព្រ​ហ្មទណ្ឌ​ លោកវរសេ​នីយ៍ឯក​ ចន​ សុភីត​ អធិការនគរ​បាលស្រុកបសេដ្ឋ​ បានដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌ​ ចុះពិនិត្យនិងស្រាវជ្រាវ​លើករណីជនសង្ស័យមួ​យ​ក្រុ​ម​ ជិះម៉ូ​តូ ០២គ្រឿង ម៉ាកហុង​ដា​ C125 ពណ៌​ខ្មៅ ដែលបានកំហែង​យកដោយហិ​ង្សាលើជនរងគ្រោះព្រោះ​តែទូរ​ស័ព្ទដៃ ០១គ្រឿង​ ម៉ាក​ VIVO Y3​3​S ពណ៌ខ្មៅ​ ពីជនរងគ្រោះឈ្មោះ​ ហ៊ុន សារុន ភេទប្រុស អា​យុ ៧១ឆ្នាំ…

ករណីផ្ទុះអាវុធនៅអូរឈើទាល ខេត្តព្រះសីហនុ សមត្ថកិច្ចចាប់ខ្លួនមនុស្ស ៤៧នាក់

(ព្រះសីហនុ) ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ២២:០០នាទីយប់ មានប្រជាពលរដ្ឋរាយការណ៍មកថា នៅហាងបាយនៅចំណុចព្រីនម៉ល អូឈើទាល ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណីផ្ទុះអាវុធមួយកើតឡើង បង្កដោយជនជាតិចិន ២ក្រុម មានគ្នាជាច្រើននាក់។ ក្នុងករណីនេះ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ ដោយអនុវត្តតាមអនុសាសន៍ នាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងមានការបញ្ជាផ្ទាល់ពី ឧត្ដមសេនីយឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី លោក…

ឃាត់ខ្លួនជនសង្ស័យ ១៣នាក់ ពាក់ព័ន្ធប្លន់យកទូរស័ព្ទចំនួន ២ករណី

(ភ្នំពេញ)៖ ក្រោមការអនុវត្តទទួលបញ្ជាដឹកនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី០៩-១០ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំបញ្ជាកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវបង្ក្រាបករណីប្លន់យកទូរស័ព្ទ ចំនួន ០២ករណី និងឃាត់ខ្លួនជនសង្ស័យ ១៣នាក់ រួមនឹងវត្ថុតាងម៉ូតូចំនួន ០៨គ្រឿង។ *ករណីទី១៖ ប្លន់យកទូរស័ព្ទ នៅចំណុចហាងលក់ម៉ូតូ ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ…

រយៈពេល ៧ថ្ងៃក្នុងខែកញ្ញានេះ សមត្ថកិច្ចចាប់ខ្លួនក្រុមក្មេងទំនើង និងជនងប់នឹងល្បែងជាង ៧០នាក់ មានបញ្ជូនទៅតុលាការ និងយកទៅអប់រំណែនាំ

(ភ្នំពេញ)៖ សមត្ថកិច្ចមូលដ្ឋាននៅតែបន្តបង្ក្រាបករណីក្មេងទំនើង និងល្បែងស៊ីសងមិនដកដៃឡើយ ដោយរយៈពេល ០៧ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងនគរបាលជាតិ បានបង្ក្រាបក្មេងទំនើងសរុប ១៥ករណី ឃាត់ខ្លួនមនុស្ស ៥៩នាក់ ខណៈករណីល្បែងស៊ីសងបង្ក្រាបបាន ០៥ករណី ឃាត់ខ្លួនជនងប់ល្បែង និងអ្នកពាក់ព័ន្ធចំនួន ១៨នាក់។ នេះបើយោងតាមការឱ្យដឹងពី លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។ លោក ទូច សុឃៈ…

ស្ត្រី ២នាក់ បានរងរបួសធ្ងន់ស្រាល ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍

(បាត់ដំបង)៖ ស្ត្រី ០២នាក់ បានរងរបួសធ្ងន់ស្រាល ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងរវាងម៉ូតូ និងរថយន្ត នៅវេលាម៉ោង ២៖៤៤នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចគល់ស្ពានថ្មថ្មី ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង រវាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AX-2412 បើកបរដោយស្ត្រីម្នាក់ និងអ្នករួមដំណើរជាស្ត្រីម្នាក់…

You missed