Month: January 2026

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម នៅចំណុចដីឡូត៍មួយកន្លែង ក្នុងខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១៥៖៤០នាទី កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរងទទួលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងលោកវរសេនីយ៍ឯក អេង…

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់នៅចំណុចខុនដូមួយកន្លែង ក្នុងសង្កាត់ចាក់អង្រែលើ

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ២១៖៤៥នាទី មានករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ ចេញពីចំណុចសណ្ឋាគារ PTH អគារលេខ២២D ផ្លូវ៣៦៨ ភូមិ៥ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ទៅលើជនរងគ្រោះឈ្មោះ DANG THI THUY TRANG ភេទស្រី…

សេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យប្រើប្រាស់បណ្ណសម្គាល់យានជំនិះ ប្រភេទថ្មី

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្រសួងនឹងដាក់ចេញនូវបណ្ណសម្គាល់យានជំនិះ ប្រភេទថ្មី ដែលបណ្ណសម្គាល់យានជំនិះ ប្រភេទថ្មីនេះ ត្រូវបានធ្វើទំនើបកម្មដោយបំពាក់នូវបច្ចេកវិទ្យាដើម្បីពង្រឹងគុណភាព ទប់ស្កាត់ការក្លែងបន្លំ ដែលបង្កឡើងដោយក្រុមបុគ្គលទុច្ចរិតមួយចំនួន។ បណ្ណសម្គាល់យានជំនិះ ប្រភេទថ្មីនេះ នឹងត្រូវដាក់ឱ្យប្រើប្រាស់ ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នេះតទៅ៕

កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ១០នាក់ ពាក់ព័ន្ធករណីប្លន់យកម៉ូតូ នៅចំណុចស្ថានីយ៍ចាក់ហ្គាស LPG 24 ខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវបង្ក្រាបករណីប្លន់យកម៉ូតូ (វា.យយកម៉ូតូ) នៅចំណុចស្ថានីយ៍ចាក់ហ្គាសLPG…

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង ចេញសេចក្តីជូនដំណឹង ស្តីពីការបើកឱ្យចូលទស្សនាវត្ថុបុរាណនៅក្នុងសារមន្ទីរ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង មានកិត្តិយស សូមគោរពជម្រាបជូនដំណឹងដល់ សាធារណជន បងប្អូនប្រជាពលរដ្ឋ និស្សិត សិស្សានុសិស្ស ព្រមទាំង ភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ មេត្តាជ្រាបថាៈ៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង នឹងបើកឱ្យមានការចូលទស្សនា វត្ថុបុរាណ នៅក្នុងសារមន្ទីរខេត្ត ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង ដើម្បីស្វែងយល់ពីទំនៀមទម្លាប់ ប្រពៃណី ជំនឿសាសនា និងប្រវត្តិសាស្ត្រក្នុងខេត្តស្វាយរៀង។ ចំពោះការចូលទស្សនាដោយឥតគិតថ្លៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ៖ – ពេលព្រឹក៖ ចាប់ពីម៉ោង…

អភិបាលខេត្តពោធិ៍សាត់ លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ខិតខំដាំបន្លែធម្មជាតិ ដើម្បីកាត់បន្ថយការចំណាយ

(ពោធិ៍សាត់) ៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ នៅក្នុងឃុំស្យា ស្រុកកណ្តៀង ក៏ដូចជាភូមិ ឃុំ ស្រុកនានានៅទូទាំងខេត្តពោធិ៍សាត់ សូមខិតខំដាំបន្លែធម្មជាតិ ដើម្បីកាត់បន្ថយការចំណាយ បង្កើនជីវភាពក្នុងគ្រួសារ និងសហគមន៍។ ការលើកទឹកចិត្តនេះ ត្រូវបាន ឯកឧត្តម អភិបាលខេត្ត ថ្លែងនៅក្នុងឱកាសចុះសាកសួរសុខទុក្ខ និងសង្កេតអំពីស្ថានភាពរស់នៅ ពីបរិស្ថាន អនាម័យ និងការប្រកបរបរកសិកម្ម ការដាំបន្លែ និងដំណាំផ្សេងៗ របស់ប្រជាកសិករ ក្នុងឃុំស្យា…

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់នៅក្រុងព្រះសីហនុ

ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់។ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ មានករណីចាប់ឃុំឃាំង បង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ចំនួន ២០,០០០$ ទៅលើជនរងគ្រោះឈ្មោះ Do Thi My Duyen ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខ E02552510 ចេញពីចំណុច សណ្ឋាគារជៀវជូវ ស្ថិតក្នុង ក្រុងព្រះសីហនុ…

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ពាក់ព័ន្ធសកម្មភាពឆក់កាបូបក្នុងភូមិសាស្រ្តខណ្ឌទួលគោក

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង០០៖៣៥នាទីអាធ្រាត លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ចូលរួមដោយលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យបានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ស្ថិតនៅត្រង់ចំណុចមុខផ្សារ៧មករា សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។…

អាជ្ញាធរភ្នំពេញ នឹងដាក់ចេញផែនការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទ្រង់ទ្រាយធំ ដោយកំណត់យកទីតាំងខុនដូ និងតំបន់ប្រមូលផ្តុំដែលមានការសង្ស័យ

(ភ្នំពេញ)៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធាន គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានដាក់ចេញផែនការទ្រង់់ទ្រាយធំមួយ ក្នុងការបង្ក្រាប ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដោយកំណត់យកទីតាំងច្បាស់លាស់មួយ ហើយផ្តើមការត្រួតពិនិត្យ ទីតាំងខុនដូ និងនៅតាមទីតាំងរស់នៅ ប្រមូលផ្តុំដែលមានការសង្ស័យទាំងតូចនិងធំ ដើម្បីឈានទៅដល់ការបង្ក្រាបជាក់ស្តែង បើមានបទល្មើស ONLINE SCAMS។ ការដាក់ចេញផែនការខាងលើនេះរបស់ឯកឧត្ដមឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី១២ មករា ២០២៦នេះ ក្នុងកិច្ចប្រជុំជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ និងអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួន នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដម…

ខណ្ឌរដ្ឋបាលជលផលកំពង់ចាម លែងត្រីរាជញី ១ក្បាលទៀត ចូលទន្លេមេគង្គវិញ

(កំពង់ចាម)៖ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយក្រុមការងារបច្ចេកទេសវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល គម្រោងអច្ឆរិយភាព នៃទន្លេមេគង្គ និងអាជ្ញាធរស្រុកកងមាស កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ បានលែងត្រីរាជញីមួយក្បាលទៀតចូលទន្លេមេគង្គវិញ ក្រោយពីទទួលព័ត៌មានពីប្រជានេសាទដែលនេសាទបាន។ សូមបញ្ជាក់ថា ត្រីរាជនេះ ជាប្រភេទត្រីញី មានប្រវែង ១៦៨សង់ទីម៉ែត្រ ទម្ងន់ ៥២គីឡូក្រាម ពាក់ស្លាករដ្ឋបាលជលផល លេខកូដ២៧០ ត្រូវបានប្រជានេសាទ នេសាទបាននៅតាមដងទន្លេមេគង្គ ភូមិថ្មី “ក” ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ដោយប្រើប្រាស់ឧបករណ៍ម៉ាញ់។…