Month: August 2025

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីលួចកាត់យកនាឡិកាទឹករបស់ប្រជាពលរដ្ឋនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ

(ភ្នំពេញ)៖ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ម៉ោង១៧៖៣០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០២នាក់ ដែលធ្វើសកម្មភាពលួចកាត់យកនាឡិកាទឹករបស់ប្រជាពលរដ្ឋ នៅភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។ ជនសង្ស័យដែលត្រូវឃាត់ រួមមាន៖ ១-ឈ្មោះ វិ សិលា ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។ ២-ឈ្មោះ ង្វៀង យ៉ាងសាន់ ភេទប្រុស ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ…

មុខសញ្ញាថ្មីប្រើកាំបិតគំរាមជនរងគ្រោះប្លន់យកទ្រព្យស​ម្បត្តិ ត្រូវបានបង្រ្កាបភ្លាមៗនៅ​ស្រុកគាស់​ក្រឡ​

ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​ នាយឧត្តមសេ​នីយ៍​ ស​ ថេត​ អគ្គស្នងការនគរ​បាលជាតិ​ និងការចង្អុលដឹកនាំរប​ស់ លោកឧត្តម​សេនីយ៍ទោ​ ដា​ញ់​ អេងប៊ុនចាន់​ ស្នងការ​នៃស្នង​ការដ្ឋាននគរបាលខេត្តបាត់​ដំបង ពីថ្ងៃទី ២៥ខែ សីហា ឆ្នាំ២០២៥ លោកអនុសេនីយ៍​ឯក​ ចា​ន់​ ថានូ​ អធិការនគរ​បាលស្រុកគាស់ ក្រឡ​ ដដឹកនាំបង្រ្កាបករណីហិ-ង្សាដោយចេតនាមានស្ថានទម្ងន់ ទទោសប្រេីក-ាំបិតគំរាមក-ាប់ទៅលេីជនរងគ្រោះឈ្មោះ​ សឺម ហ៊ុច ភេទស្រី អាយុ ៤៧​ ឆ្នាំ រស់នៅភូមិព្រៃ​ទទឹង ឃុំឆ្នាល់មាន់ ស្រុក…

កម្ពុជាបណ្តេញជនជាតិវៀតណាមសរុបចំនួន ៤៤នាក់ ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងពាក់ព័ន្ធបទល្មើស ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងគ្មានលិខិតឆ្លងដែន

នៅថ្ងៃអង្គារ ៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៤៤នាក់ (ស្រី៨នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់…

អភិបាលខេត្តតាកែវ ណែនាំដល់មន្រ្តីពាក់ព័ន្ធត្រូវចូលរួមរៀបចំការប្រឡងសញ្ញប័ត្រទុតិយភូមិ ឱ្យទទួលបានជោគជ័យ

តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានធ្វើការណែនាំដល់ គណមេប្រយោគ និង ប្រធាន អនុប្រធាន មណ្ឌលប្រឡង និងអាជ្ញាធរពាក់ព័ន្ធ ត្រូវធ្វើយ៉ាងណាចូលរួមរៀបចំឱ្យដំណើរការប្រឡងទុតិយភូមិ នៅថ្ងៃខាងមុខ ឱ្យទទួលបានជោគជ័យ និងមិនមានបញ្ហាអ្វីកើតឡើង។ ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំណែនាំនីតិវិធីដល់ ប្រធានមណ្ឌល ប្រធានអប្បមាទ និងអនុរក្ស ទូទាំង ខេត្តតាកែវ នៅព្រឹកថ្ងៃអង្ការ៍ ទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត…

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី២៦ សីហា កើតឡើងចំនួន ៧លើក បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ១៧នាក់

រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥) បានកើតឡើងចំនួន ៧លើក (យប់ ៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ (ស្រី ២នាក់), រងរបួសសរុប ១៧នាក់ (ស្រី ៣នាក់), រងរបួសធ្ងន់…

ឥណ្ឌូណេស៊ី-សហរដ្ឋអាម៉េរិក ចូលរួមសមយុទ្ធចម្រុះជាតិសាសន៍ ដើម្បីពង្រឹងស្ថិរភាពក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការយោធា

សហរដ្ឋអាម៉េរិក-ឥណ្ឌូណេស៊ី៖ ឥណ្ឌូណេស៊ី និងសហរដ្ឋអាម៉េរិក ដែលចូលរួមដោយប្រទេសចំនួន ១២ ផ្សេងទៀត បានចាប់ផ្តើមធ្វើសមយុទ្ធ ស៊ុបភើ-ហ្គារូដា-សៀល ឆ្នាំ២០២៥ (Super Garuda Shield 2025) នៅឯរដ្ឋធានីហ្សាកាតា (Jakarta) កាលពីដើមសប្ដាហ៍នេះ ។ នេះគឺជាសមយុទ្ធយោធាចម្រុះជាតិសាសន៍ដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយកងកម្លាំងជាង ៥,៤០០ នាក់បានបង្ហាញវត្តមានចូលរួមនៅក្នុងសមយុទ្ធនេះ រួមទាំងទាហានឥណ្ឌូណេស៊ីប្រមាណជា ៤,១០០ នាក់ និងទាហានអាម៉េរិកចំនួន ១,៣០០ នាក់ ដោយមានកងកម្លាំងចូលរួមបន្ថែមទៀតពីប្រទេសអូស្ត្រាលី ជប៉ុន សិង្ហបុរី…

សមត្ថកិច្ចស្រុកគាស់ក្រឡ ឃាត់ខ្លួនមុខសញ្ញាម្នាក់ ករណីកាប់ម៉ូតូគំរាមយកទ្រព្យសម្បត្តិ

បាត់ដំបង៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១១និង៤៥នាទី នៅចំណុចអូរអាម៉ន ភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បានទទួលបណ្ដឹង មានករណីលួចមានស្ថានទម្ងន់ទោស (កាប់ម៉ូតូគំរាមយកទ្រព្យសម្បត្តិ) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ​ បានធ្វើសកម្មភាពកាប់ម៉ូតូគំរាមយកទ្រព្យសម្បត្តិ របស់ជនរងគ្រោះឈ្មោះ សឺម ហ៊ុច ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។ ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ ផ្នែកជំនាញព្រហ្មទណ្ឌ័ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល…

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះសួរសុខទុក្ខកម្លាំងយោធាជួរមុខម្នាក់ ឈរជើងនៅចំណុចអានសេះ ដែលមានបញ្ហាសុខភាព

ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងក្រុមការងារ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ ឆ្លៀតឱកាសមុនចូលរួមពិធីបុណ្យរុក្ខទិវា បានអញ្ជើញចុះសួរសុខទុក្ខកម្លាំងយោធាជួរមុខម្នាក់ នៃវីរសេនាតូចស៊ើបការណ៍ ឈរជើងនៅចំណុចអានសេះ ខេត្តព្រះវិហារ ដែលមានបញ្ហាសុខភាព ពុលផ្សែងគីមី មានអាការចុកដើមទ្រូង ទន់ដៃជើង កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ដោយទទួលបានការយកចិត្តទុកដាក់បំផុតពីសំណាក់ក្រុមគ្រូពេទ្យ។ ឯកឧត្តម ខូយ រីដា បានសម្តែងនូវការគោរពអរគុណ និងមានមោទនភាពជាខ្លាំង ចំពោះវីរភាពដ៏អង់អាចរបស់ប្អូន ដែលហ៊ានលះបង់ពលី ស៊ូស្លាប់ ដើម្បីជាតិមាតុភូមិរបស់យើង…

You missed