គ្រោះថ្នាក់ចរាចរណ៍ព្រោះតែម៉ូតូបែកកង់ ជ្រុលទៅបុកដើមត្នោត បណ្ដាលឱ្យរងរបួស ២នាក់ នៅស្រុកភ្នំស្រួច
(កំពង់ស្ពឺ)៖ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ព្រោះតែម៉ូតូបែកកង់ ជ្រុលទៅបុកដើមត្នោត បណ្ដាលឱ្យរងរបួស។ ហេតុការណ៍ខាងលើនេះ បានកើតឡើង នៅលើផ្លូវជាតិលេខ៤ (គីឡូម៉ែត្រ៦២-៦៣) ស្ថិតនៅភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ អ្នកបើកបរមានឈ្មោះ ហៀម សារ៉ាក់ ភេទប្រុស អាយុ ២៣ឆ្នាំ (ពាក់មួកសុវត្ថិភាព និងបំពាក់កញ្ចក់មើលក្រោយ) ឌុបមនុស្ស ០១នាក់ ឈ្មោះ ឆាំង គឹមស្រ៊ុន ភេទស្រី អាយុ…
