ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្កើតកម្មវិធីទូរសព្ទគឺ TranslateKH ជំនាន់ទី២ និងបានដាក់ដំណើរការនៅក្នុង PlayStore និង AppStore
កាន់តែងាយស្រួល! ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្កើតកម្មវិធីទូរសព្ទគឺ TranslateKH ជំនាន់ទី២ និងបានដាក់ដំណើរការនៅក្នុង PlayStore និង AppStore ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទាញយកបានដោយឥតគិតថ្លៃ។ កម្មវិធីបកប្រែ TranslatKH ជំនាន់ទី២ មានសមត្ថភាពខ្ពស់អាចយល់ និងធ្វើការបកប្រែផ្អែកតាមបរិបទនៃខ្លឹមសារបកប្រែជាជាងបកប្រែផ្អែកតាមសំណង់ឃ្លាប្រយោគ ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត រួមបញ្ចូលជាមួយនិងបច្ចេកទេសសិក្សាស៊ីជម្រៅ (Deep Learning) និងម៉ូដែលភាសាធំ (Large Language Model)។
