Category: សន្តិសុខសង្គម

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រ ឃុំប្ញស្សីកែវ ខេត្តក្រចេះ

(ក្រចេះ)៖ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ខណ្ឌរដ្ឋបាលជលផលក្រចេះ ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល សហគមន៍នេសាទ និងប្រជាការពារប្ញស្សីកែវ សរុបចំនួន១៤នាក់ ដោយប្រើទូកម៉ាស៊ីនចំនួន៤គ្រឿង ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រ ឃុំប្ញស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ក្នុងដំណើរនេះ ក្រុមការងារបានរុះរើ និងបំផ្លាញចោលនូវឧករណ៍នេសាទល្មើសច្បាប់…

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួនស្ត្រីជនសង្ស័យម្នាក់ ពាក់ព័ន្ធបទល្មើសឆបោកប្រាក់តាមប្រព័ន្ធអនឡាញ

(ភ្នំពេញ)៖ យោងតាមបទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ លើបទល្មើសឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពលួចគ្រប់គ្រងគណនីតេឡេក្រាម និងបានទំនាក់ទំនងទៅជនរងគ្រោះដោយឆបោកជនរងគ្រោះផ្ទេរប្រាក់តាមរយៈគណនីធនាគារ។ ប្រតិបត្តិការនេះដែរ ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ចំនួន០១រូប ឈ្មោះ ម.ម ភេទស្រី ជាម្ចាស់គណនីធនាគារទទួលប្រាក់ឆបោកពីជនរងគ្រោះ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។…

បុរសម្នាក់ ផឹកស៊ីជាមួយបងប្អូនសុខៗ ស្រាប់តែជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួនលើស្ពានច្បារអំពៅ

បុរស​ម្នាក់ មិន​ដឹង​មាន​វិបត្តិ​អ្វី​នោះ​ទេ ខណៈ​ផឹកស៊ី​ជាមួយ​បងប្អូន​សុខៗ ស្រាប់តែ​ប្រាប់​ថា​ទៅ​ទិញ​ស្រា​បៀរ​មួយ​ភ្លែត តែ​បែរជា​លោតទឹក​បញ្ចប់​ជីវិត​នៅ​លើ​ស្ពាន​ច្បារអំពៅ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច កាលពី​វេលា​ម៉ោង ៧៖៣០នាទី​យប់ ថ្ងៃ​០៧ ខែ​កញ្ញា ឆ្នាំ២០២៥ នៅចំណុច​លើ​ស្ពាន​មុនី​វង្ស​ថ្មី សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មានជ័យ។ ជនរងគ្រោះ​ដែល​លោតទឹក​ឈ្មោះ ពុំ ពេជ្រ ភេទ​ប្រុស អាយុ ២៧ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​ម្តុំ​ផ្លូវ​វេង​ស្រេង សង្កាត់​ចោមចៅ​ទី១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ខេត្ត​ព្រៃវែង។ តាម​ការ​រៀបរាប់​របស់​សាច់ញាតិ​ជនរងគ្រោះ បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ ជនរងគ្រោះ​បាន​ជួបជុំ​ផឹកស៊ី​ជាមួយ​បងប្អូន​នៅ​ម្តុំ​បឹង​តា​ម៉ា​ត…

បុរសជាសន្តិសុខម្នាក់កំពុងតែឈរហាលខោអាវទើបបោករួចនៅមុខបន្ទប់ជួល ត្រូវបានខ្សែភ្លើងឆក់ស្លាប់ភ្លាមៗ

បុរស​ជា​សន្តិសុខ​ម្នាក់ ខណៈ​ពេល​កំពុង​ឈរ​ហាល​ខោអាវ​ដែល​ទើប​បោក​គក់​រួច ត្រូវ​បាន​ខ្សែភ្លើង​ឆក់​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែង​កើតហេតុ មុខ​បន្ទប់​ជួលកំពុងរស់នៅ។ ហេតុការណ៍​នេះ​ បាន​កើត​ឡើង ​កាលពី​វេលា​ម៉ោង ៥៖០០នាទី​ទៀបភ្លឺ ថ្ងៃ​ទី០៤ ខែ​កញ្ញា ឆ្នាំ២០២៥ ស្ថិត​នៅ​ភូមិ​ជ័យជំនះ ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្ដាល។ តាម​ប្រភព​ពី​កន្លែង​កើតហេតុ បាន​ឱ្យ​ដឹង​ថា រាល់ដង​នៅ​ពេល​ជនរងគ្រោះ​មកពី​ធ្វើការ​វិញ តែងតែ​បោក​សម្លៀកបំពាក់​រួច​ ទើប​ទៅ​សម្រាក ដោយសារ​គាត់​ជា​សន្តិសុខ​យាម​ពេលយប់ ដូច្នេះ​ហើយ​ទើប​ឆ្លៀតពេល​បោក​សម្លៀកបំពាក់។ ប្រភពខាងលើ​ដដែល​ បន្ត​ថា ​នៅ​វេលា​ម៉ោង​ប្រមាណ ៥៖០០នាទីទៀបភ្លឺ ថ្ងៃ​ទី០៤ ខែកញ្ញានេះ គាត់​កំពុងតែ​រៀបចំ​បើក​តូប​លក់ដូរ…

នគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យបាន ៤នាក់ហើយ ដែលវាយគ្នានៅតាមផ្លូវសាធារណៈនៅពេលមេឃភ្លៀង ក្នុងសង្កាត់បឹងកក់២!

អនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជូន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល២១:០០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៤នាក់ជាបន្តបន្ទាប់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើមួកការពារសុវត្ថិភាពនិងប្រើដៃ, ជើងវាយនិងធាក់លើជនរងគ្រោះ០២នាក់បណ្ដាលឲ្យរងរបួសក្បាលនិងដងខ្លួន) ឃាត់ខ្លួននៅចំណុចផ្លូវរថភ្លើង ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចលើដងផ្លូវលេខ៦០៨ ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កាលពីវេលាម៉ោងប្រហែល១៩:៣៦នាទីថ្ងៃដដែល ។ *ជនសង្ស័យ៖ ១-ឈ្មោះ ម៉ៅ ប្រុសហ៊ុល…

បុរសម្នាក់ ត្រូវបានជនសង្ស័យកាប់ជាច្រើនកាំបិតខ្វែវ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មនៅក្រុងបាត់ដំបង

(បាត់ដំបង) ៖ បុរសម្នាក់ ត្រូវបានជនសង្ស័យកាប់ជាច្រើនកាំបិតខ្វែវ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២៖៤៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ នៅចំនុចក្រុម១៥ ភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ គឹន សុឃា ភេទប្រុស អាយុ ៣៥ឆ្នាំ ចំណែកជនសង្ស័យមានឈ្មោះ និល មុន្នី ហៅ រ៉ា ភេទប្រុស អាយុ…

ប្ដីមកពីផឹកស្រាស្រវឹង ​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ ​រហូតប្រើ​ហិង្សា​យកដំបងដែកវាយប្រពន្ធស្លាប់ រួចរត់ចូលខ្លួនសារភាពប្រាប់សមត្ថកិច្ច

បុរស​ម្នាក់ ផឹក​ស្រា​ស្រវឹង ខណៈ​មក​ផ្ទះ​ក៏​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ រហូត​ឈាន​ទៅ​ដល់​ប្រើ​ហិង្សា​យក​ដំបង​ដែក​វាយ​ជនរងគ្រោះ​ស្លាប់ បន្ទាប់មក​បាន​សម្រេច​ចិត្ត​ចូល​ខ្លួន​សារភាព​ប្រាប់​សមត្ថកិច្ច។ ហេតុការណ៍​ដ៏​សាហាវ​នេះ​ បាន​កើត​ឡើង ​កាលពី​វេលា​ម៉ោង ២១៖៣០នាទី​យប់ ថ្ងៃ​ទី៣១ ខែ​សីហា ឆ្នាំ២០២៥ ស្ថិត​នៅ​ភូមិ​ត្រពាំង​ត្បែង ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល។ លោក​វរសេនីយ៍ឯក មាន សំណាង អធិការ​នគរបាល​ស្រុក​អង្គស្នួល បាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ភិន រ៉ា ភេទ​ប្រុស អាយុ ៤១ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ត្រូវ​ជា​ប្ដី​របស់​ជនរងគ្រោះ​ឈ្មោះ ហៀង…

ឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន

ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាព នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីធ្វើឱ្យខូចខាត និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តល្មើសនៅចំណុចផ្លូវ៩៣ កែងផ្លូវ២៣២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ប៉ិល សាន អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ។ បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕

ឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីលួចយកទ្រព្យសម្បត្តិអ្នកដ៏ទៃ

នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលដង្កោ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីលួចយកទ្រព្យសម្បត្តិអ្នកដ៏ទៃ នៅចំណុចផ្ទះសំណាក់ស្លឹកលាភមាស សង្កាត់ដង្កោ ខណ្ឌដង្កោ។ ជនសង្ស័យឈ្មោះ សុក ចន្ថា ភេទប្រុស ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន) ប្រព្រឹត្តល្មើសកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួល ផ្លូវ៤៥បេតេ ភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សម្ភារចាប់យក៖…

ក្រសួងអប់រំ ហាមឃាត់ការថត និងផ្សព្វផ្សាយប្រធានវិញ្ញាសា សន្លឹកកិច្ចការបេក្ខជន និង​អត្រា​កំណែ​ក្នុ​ងដំណើរការកំណែ សម្រាប់ការប្រឡងបាក់ឌុប, អ្នកល្មើស​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខច្បាប់

នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងអប់រំ យុវជន និងកីឡា បាន​ចេញ​សេចក្តី​ណែនាំ ​ស្តីពីការហាមឃាត់ការថត និងផ្សព្វផ្សាយប្រធានវិញ្ញាសា សន្លឹកកិច្ចការបេក្ខជន និង​អត្រា​កំណែក្នុងដំណើរការកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ហើយចំពោះអ្នកប្រព្រឹត្ត​ល្មើសនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕

You missed