ឃាត់ខ្លួនមេខ្យល់ ១នាក់ និងពលករ ៧នាក់ ខណៈពេលកំពុងលបលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់
(បាត់ដំបង) ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំពៅលូន សហការជាមួយកម្លាំងជួរមុខ មានវរសេនាតូចលេខ៥៣៣ និងប៉ូលិសប៉ុស្តិ៍កូនភ្នំ៨១៧ បានធ្វើការឃាត់ខ្លួនជនសង្ស័យដែលជាមេខ្យល់ចំនួន ០១នាក់ និងពលករប្រុសស្រីចំនួន ០៧នាក់ ខណៈពួកគេកំពុងលបលួចឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់។ កិច្ចប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង ១០៖៣០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅចំណុចភូមិចំការល្ហុង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយបានធ្វើការឃាត់ខ្លួនមេខ្យល់ ០១នាក់ ឈ្មោះ នុន ម៉ាប់ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ…
