Author: Vorn Sitha

ចោរជនជាតិចិនចូលគាស់គ្លីនិករបស់លោកវេជ្ជបណ្ឌិតមួយកន្លែង បំបែកទូរដែកយកលុយ និងគ្រឿងអលង្ការប្រមាណជាង ១០ម៉ឺនដុល្លារ ត្រូវនគរបាលឃាត់ខ្លួន

(ភ្នំពេញ)៖ ជនជាតិចិនម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយនគរបាលការិយាល័យព្រហ្មទណ្ឌ នៃស្នងការនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពគាស់ផ្ទះលោកវេជ្ជបណ្ឌិត គាស់បំបែកទូរដែកយកប្រាក់ និងគ្រឿងអលង្ការសរុបជាទឹកប្រាក់ចំនួន ១១២.៤៥០ដុល្លារ (មួយសែនមួយម៉ឺនពីរពាន់បួនរយហាសិបដុល្លារ) ហើយគេចខ្លួនបានតែ ០២ថ្ងៃ។ សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ចាង ទៀន វៃ (Zhang Dian Wei) ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EP2843056 មុខរបរលក់បាយ ស្នាក់នៅផ្ទះ៣៣…

ចាប់ខ្លួនមនុស្ស ៦៥៨នាក់ ពាក់ព័ន្ធនឹងបទល្មើស Online Scams នៅក្រុងបាវិត ខេត្តស្វាយរៀង

(ស្វាយរៀង) ៖ យ៉ាងហោចណាស់មានជនសង្ស័យចំនួន ៦៥៨នាក់ ភាគច្រើនជាជនបរទេស ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរទីតាំងចំនួន ០២កន្លែង ពាក់ព័ន្ធករណីសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ នេះបើតាមកាឱ្យដឹងពី លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ បើតាមលោក ទូច សុឃៈ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយគណៈកម្មការចំពោះកិច្ចនៃក្រសួងមហាផ្ទៃ ដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា…

ជនសង្ស័យ ០២នាក់ ដែលជាមុខសញ្ញាលួចទូរស័ព្ទក្នុងភូមិសាស្រ្តខណ្ឌដូនពេញ ត្រូវនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាបបាន

(ភ្នំពេញ) ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ២១៖១២នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ បានដឹកនាំកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ស្ថិតនៅត្រង់ចំណុចផ្លូវព្រះសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីលួច (ទូរស័ព្ទ) កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅត្រង់ចំណុចផ្លូវលេខ១៩ កែងផ្លូវលេខ១៤៨ សង្កាត់ផ្សារកណ្ដាលទី២…

ចាប់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីក្លែងឯកសារ និងកាត់សោចូលនៅផ្ទះរបស់អ្នកដទៃ នៅខណ្ឌកំបូល

(ភ្នំពេញ) ៖ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ ឯក រិទ្ធីវណ្ណ ភេទប្រុស ដោយមានជនមិនស្គាល់អត្តសញ្ញាណមួយក្រុម បានកាត់សោរចូលនៅផ្ទះរបស់ខ្លួន ស្ថិតនៅបុរី ម៉ន ដានី គម្រោង២០ ផ្ទះលេខ៣៨ ផ្លូវលេខ០២ ភូមិស្វាយ សង្កាត់ស្នារ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី…

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានមិនត្រូវសម្ភាសអ្នកប្រើប្រាស់ថ្នាំញៀនកំពុងវង្វេងស្មារតី និងអ្នកស្រវឹងដែលគ្រប់គ្រងអារម្មណ៍មិនបាននោះទេ

អ្នកសារព័ត៌មានមិនត្រូវសម្ភាសអ្នកប្រើប្រាស់ថ្នាំញៀនកំពុងវង្វេងស្មារតី និងសម្ភាសអ្នកស្រវឹងដែលគ្រប់គ្រងអារម្មណ៍មិនបានផ្សព្វផ្សាយនោះទេ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងពិធីអញ្ជើញជួបសំណេះសំណាល និងតម្រង់ទិសការងារផ្សព្វផ្សាយដល់អង្គភាពសារព័ត៌មាន និងអ្នកអនុវត្តសកម្មភាពការងារលើវិស័យព័ត៌មាន និងសោតទស្សន៍ នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន ។ នៅក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើការរម្លឹកដល់អ្នកសារព័ត៌មាន សូមកុំសម្ភាសអ្នកប្រើប្រាស់ថ្នាំញៀនកំពុងវង្វេងស្មារតី, សម្ភាសអ្នកស្រវឹងដែលគ្រប់គ្រងអារម្មណ៍មិនបាន និងសម្ភាសអ្នកមានវិបល្លាសសតិស្មារតី, ព្រោះនេះជាតម្លៃក្រមសីលធម៌ និងវិជ្ជាជីវសារព័ត៌មាន ហើយក៏ជាការការពារសិទ្ធិឯកជន និងសេចក្តីថ្លៃថ្នូរ របស់បុគ្គលម្នាក់ៗផងដែរ ។…

អាជ្ញាធរខណ្ឌទួលគោក ចាប់ផ្តើមរុះរើសំណង់សាលាជ័យថាវី ខណៈក្រសួងរៀបចំដែនដីចាត់ទុកជាសំណង់ខុសច្បាប់

ភ្នំពេញ៖ អាជ្ញាធរខណ្ឌទួលគោក បានចាប់ផ្តើមដាក់កម្លាំងចុះរុះរើសំណង់រោងសម្រាប់ចំណតកង់-ម៉ូតូ របស់បុគ្គលិក និងសិស្ស ដែលមកបង្រៀន ឬរៀននៅសាលាជ័យថាវី នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ប៉ុន្តែត្រូវបានម្ចាស់ទីតាំងប្រតិកម្មទៅនឹងសកម្មភាពរបស់អាជ្ញាធរនេះថា ទីតាំងនេះគាត់សាងសង់ឡើងជាច្រើនឆ្នាំមកហើយ និងការធ្វើការរុះរើរបស់អាជ្ញាធរពេលនេះធ្វើឡើងដោយមិនស្មើភាពគ្នា ខណៈកន្លែងផ្សេងមិនធ្វើការរុះរើ។​ ទាក់ទងនឹងបញ្ហានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ការសម្រេចឱ្យម្ចាស់សំណង់សាលាជ័យថាវី ធ្វើការរុះរើសំណង់របស់ខ្លួន ក្រសួងបានធ្វើការពិនិត្យ ចុះទៅកាន់ទីតាំងសំណង់ជាក់ស្តែង និងឃើញថា សំណង់នេះ បានសាងសង់ពីដែកសម្រាប់ប្រើប្រាស់ជារោងសម្រាប់ចំណតកង់-ម៉ូតូ របស់បុគ្គលិក…

ករណីឆបោកយកចិញ្ចៀនកាឡៃ ទៅដូរយកចិញ្ចៀនមាស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅស្រុកបន្ទាយមាស

(កំពត) ៖ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១១៖១៥នាទី មានករណីឆបោក (យករបស់កាឡៃ ដូរយកមាស) នៅផ្សារទូកមាស ស្ថិតនៅភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ យោងតាមសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ អួន គន្ធា ភេទស្រី អាយុ ៣៩ឆ្នាំ រស់នៅភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ។ សមត្ថកិច្ចបាន បានឱ្យដឹងទៀតថា ជនសង្ស័យបានយកចិញ្ចៀនរលីងកាឡៃ…

សេចក្តីជូនដំណឹងស្តីពីការចុះពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែកដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យភ្នែក នៃអង្គការ Pour Les Yeux du Monde ប្រទេសបារាំង ជាមួយកម្មវិធីសុខភាពភ្នែកក្រសួងសុខាភិបាល

សេចក្តីជូនដំណឹងស្តីពីការចុះពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែកដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យភ្នែក នៃអង្គការ Pour Les Yeux du Monde ប្រទេសបារាំង ជាមួយកម្មវិធីសុខភាពភ្នែកក្រសួងសុខាភិបាល។ តាមកម្មវិធីដូចខាងក្រោម៖ លើកទី១៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ មានទីតាំងស្ថិតនៅលើកប៉ាល់ ដែលចតនៅមាត់ទន្លេកំពង់ផែក្រុងក្រចេះ ខេត្តក្រចេះ។ លើកទី២៖ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ មានទីតាំងស្ថិតនៅលើកប៉ាល់ ដែលចតនៅមាត់ទន្លេមុខវត្តខ្សាច់អណ្តែត ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ។

កាស៊ីណូ ស៊ីលវើរ ស្តារ នៅក្រុងបាវិតត្រូវបានព្យួរអាជ្ញាប័ណ្ណបន្ទាប់ពី រកឃើញមានជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

លេខាធិការដ្ឋាននៃគណកម្មការចំពោះកិច្ចប្រឆាំងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានដឹកនាំ និងសម្របសម្រួល ជាមួយគណៈកម្មការគ្រប់គ្រងល្បែងពាណិជកម្មកម្ពុជា(គ.ល.ក.) និង កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រះរាជអាជ្ញាសាលា ដំបូងខេត្តស្វាយរៀង នៅថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២៥ នេះ បានចុះឆែកឆេរទីតាំង សង្ស័យពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងកាស៊ីណូ ស៊ីលវើរ ស្តារ ស្ថិតក្នុងភូមិសាស្រ្តខេត្តស្វាយរៀង។ ប្រតិបត្តិការនេះ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ២៣នាក់ ក្នុងនោះមានជនជាតិស្រីលង្កាមានចំនួន ០៦នាក់ (ស្រ្តី ០១នាក់) ប៉ាគីស្ថាន ០៧នាក់ (ស្រ្តី…

សមត្ថកិច្ចខេត្តកំពង់ចាម បង្ក្រាបមុខសញ្ញា ៧នាក់ ពាក់ព័ន្ធករណីឆក់ លួច គាស់ផ្ទះ និងគ្រឿងញៀន

(កំពង់ចាម) ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាការបញ្ជាឯកភាពខេត្ត នៅថ្ងៃសៅ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ ពាក់ព័ន្ធនឹងករណីលួចម៉ូតូ នៅក្រុងកំពង់ចាម និងករណីគាស់ផ្ទះ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅស្រុកកំពង់សៀម។ ប្រតិបត្តិការបង្ក្រាបនេះ កម្លាំងនគរបាលរកឃើញបទល្មើសដូចជា ករណីឆក់កាបូប នៅក្រុងកំពង់ចាម ឃាត់ខ្លួនបាន ០២នាក់,…