បក្ខពួកប្លន់ម៉ូតូនៅទឹកដីស្រុកសំរោងទង ០៥នាក់ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវបង្រ្កាបបានភ្លាមៗ ក្រោយហេតុការណ៍ដេញកាប់យកម៉ូតូជនរងគ្រោះ
(កំពង់ស្ពឺ)៖ ដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ អនុវត្ដករណីកំហែងយកដោយមានអាវុធ(កាប់ប្លន់)ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សាត រស់ ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិពង្រ ឃុំតាំងក្រូច ស្រុកសំរោងទង បានជិះម៉ូតូ ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០១៩ ផ្លាកលេខ កណ្ដាល 1AE-7272 ចេញពីផ្ទះមិត្ដភក្ដិនៅភូមិក្រាំងពោធិ៍…
