ករណីផ្ទុះអាវុធនៅអូរឈើទាល ខេត្តព្រះសីហនុ សមត្ថកិច្ចចាប់ខ្លួនមនុស្ស ៤៧នាក់
(ព្រះសីហនុ) ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ២២:០០នាទីយប់ មានប្រជាពលរដ្ឋរាយការណ៍មកថា នៅហាងបាយនៅចំណុចព្រីនម៉ល អូឈើទាល ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណីផ្ទុះអាវុធមួយកើតឡើង បង្កដោយជនជាតិចិន ២ក្រុម មានគ្នាជាច្រើននាក់។ ក្នុងករណីនេះ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ ដោយអនុវត្តតាមអនុសាសន៍ នាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងមានការបញ្ជាផ្ទាល់ពី ឧត្ដមសេនីយឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី លោក…
