Author: Vorn Sitha TV News

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥

សមាគមអតីតនិស្សិតអាហារូបករណ៍ហ៊ុ្វលប្រាយ និងអាហារូបករណ៍សហរដ្ឋអាម៉េរិក( FUSAAC ) សហការជាមួយស្ថានទូតប្រចាំប្រទេសកម្ពុជា ក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ និង​ស្ថាប័នពាក់​ព័ន្ធ​មួយចំនួនទៀត នៅព្រឹកថ្ងៃទី១៣ខែកញ្ញានេះ បានរៀបចំពិធី​បើក​ពិព័រណ៍​ជំនាញ​សិក្សា ​និងការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ពិធី​នេះរៀបចំនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ ដែល​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​ស្រី ខាតថារិន ឌិប (Katharine Diop) អនុប្រធានស្តីទីស្ថានទូតសហរដ្ឋអាម៉េរិក ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម កែវ…

សមត្ថកិច្ចស្រាវជ្រាវបង្រ្កាបករណីកំហែងយក និង​លួចទូរស័​ព្ទដៃ ២គ្រឿង ឃាត់​ខ្លួ​នបក្ខពួក ៥​នាក់ និងម្នាក់ទៀតគេចខ្លួនបាត់

(កំពង់ស្ពឺ) ៖​ ដោយបានការដឹកនាំប​ញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនី​យ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​ល​ខេត្ដកំពង់ស្ពឺ​ និងបានការចង្អុល​ណែ​នាំពីជំនាញ​ព្រ​ហ្មទណ្ឌ​ លោកវរសេ​នីយ៍ឯក​ ចន​ សុភីត​ អធិការនគរ​បាលស្រុកបសេដ្ឋ​ បានដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌ​ ចុះពិនិត្យនិងស្រាវជ្រាវ​លើករណីជនសង្ស័យមួ​យ​ក្រុ​ម​ ជិះម៉ូ​តូ ០២គ្រឿង ម៉ាកហុង​ដា​ C125 ពណ៌​ខ្មៅ ដែលបានកំហែង​យកដោយហិ​ង្សាលើជនរងគ្រោះព្រោះ​តែទូរ​ស័ព្ទដៃ ០១គ្រឿង​ ម៉ាក​ VIVO Y3​3​S ពណ៌ខ្មៅ​ ពីជនរងគ្រោះឈ្មោះ​ ហ៊ុន សារុន ភេទប្រុស អា​យុ ៧១ឆ្នាំ…

ករណីផ្ទុះអាវុធនៅអូរឈើទាល ខេត្តព្រះសីហនុ សមត្ថកិច្ចចាប់ខ្លួនមនុស្ស ៤៧នាក់

(ព្រះសីហនុ) ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ២២:០០នាទីយប់ មានប្រជាពលរដ្ឋរាយការណ៍មកថា នៅហាងបាយនៅចំណុចព្រីនម៉ល អូឈើទាល ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណីផ្ទុះអាវុធមួយកើតឡើង បង្កដោយជនជាតិចិន ២ក្រុម មានគ្នាជាច្រើននាក់។ ក្នុងករណីនេះ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ ដោយអនុវត្តតាមអនុសាសន៍ នាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងមានការបញ្ជាផ្ទាល់ពី ឧត្ដមសេនីយឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី លោក…

ឃាត់ខ្លួនជនសង្ស័យ ១៣នាក់ ពាក់ព័ន្ធប្លន់យកទូរស័ព្ទចំនួន ២ករណី

(ភ្នំពេញ)៖ ក្រោមការអនុវត្តទទួលបញ្ជាដឹកនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី០៩-១០ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំបញ្ជាកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវបង្ក្រាបករណីប្លន់យកទូរស័ព្ទ ចំនួន ០២ករណី និងឃាត់ខ្លួនជនសង្ស័យ ១៣នាក់ រួមនឹងវត្ថុតាងម៉ូតូចំនួន ០៨គ្រឿង។ *ករណីទី១៖ ប្លន់យកទូរស័ព្ទ នៅចំណុចហាងលក់ម៉ូតូ ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ…

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីឆបោកប្រាក់ក្រោមរូបភាពវិនិយោគតាមអនឡាញ

យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីឆបោកប្រាក់ក្រោមរូបភាពវិនិយោគតាមអនឡាញ។ ប្រតិបត្តិការនេះ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ឈ.ច.រ ភេទប្រុស ជនជាតិខ្មែរ។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះ ជាអ្នកធ្វើសកម្មភាពទទួល និងផ្ទេរប្រាក់ឆបោកពីជនរងគ្រោះជាបន្ដបន្ទាប់…

រយៈពេល ៧ថ្ងៃក្នុងខែកញ្ញានេះ សមត្ថកិច្ចចាប់ខ្លួនក្រុមក្មេងទំនើង និងជនងប់នឹងល្បែងជាង ៧០នាក់ មានបញ្ជូនទៅតុលាការ និងយកទៅអប់រំណែនាំ

(ភ្នំពេញ)៖ សមត្ថកិច្ចមូលដ្ឋាននៅតែបន្តបង្ក្រាបករណីក្មេងទំនើង និងល្បែងស៊ីសងមិនដកដៃឡើយ ដោយរយៈពេល ០៧ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងនគរបាលជាតិ បានបង្ក្រាបក្មេងទំនើងសរុប ១៥ករណី ឃាត់ខ្លួនមនុស្ស ៥៩នាក់ ខណៈករណីល្បែងស៊ីសងបង្ក្រាបបាន ០៥ករណី ឃាត់ខ្លួនជនងប់ល្បែង និងអ្នកពាក់ព័ន្ធចំនួន ១៨នាក់។ នេះបើយោងតាមការឱ្យដឹងពី លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។ លោក ទូច សុឃៈ…

ស្ត្រី ២នាក់ បានរងរបួសធ្ងន់ស្រាល ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍

(បាត់ដំបង)៖ ស្ត្រី ០២នាក់ បានរងរបួសធ្ងន់ស្រាល ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងរវាងម៉ូតូ និងរថយន្ត នៅវេលាម៉ោង ២៖៤៤នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចគល់ស្ពានថ្មថ្មី ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង រវាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AX-2412 បើកបរដោយស្ត្រីម្នាក់ និងអ្នករួមដំណើរជាស្ត្រីម្នាក់…

បុរសម្នាក់ បាត់ពីផ្ទះ ៤ថ្ងៃ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ក្នុងវាលស្រែក្រោយភូមិ

(កំពង់ស្ពឺ) ៖ បុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅក្នុងវាលស្រែក្រោយភូមិ បង្កឱ្យមានការភ្ញាក់ផ្អើលបន្ទាប់ពីបាត់ពីផ្ទះចំនួន ០៤ថ្ងៃទៅហើយនោះ។ ការប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅវាលស្រែ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩៖៣០ព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅចំណុចវាលស្រែខាងលិចភូមិស្វាយដង្គុំ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចស្រុកសំរោងទង បានឱ្យដឹងថា បុរសដែលដេកស្លាប់នៅវាលស្រែនោះមានឈ្មោះ សួស ផាត អាយុ ៤០ឆ្នាំ រស់នៅក្នុងភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ច បានបន្តថា នៅមុនពេលប្រទះឃើញសពជនរងគ្រោះ…

សម្តេចតេជោ ហ៊ុន សែន៖ អាកាសយានដ្ឋានអន្តរជាតិតេជោជាច្រកទ្វារថ្មីរបស់កម្ពុជាឆ្ពោះទៅកាន់ពិភពលោក

“ អាកាសយានដ្ឋានអន្តរជាតិតេជោ ” ដែលជាស្នាដៃដ៏ធំ និងជាមោទនភាពថ្មីមួយរបស់កម្ពុជា គឺបានប្រកាសបើកដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ហើយនឹងសម្ពោធផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ការបើកដំណើរការនេះ គឺជាការបោះជំហានដ៏សំខាន់មួយសម្រាប់វិស័យអាកាសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានចូលខ្លួនមកជំនួសតួនាទីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដើម្បីក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏សំខាន់សម្រាប់កម្ពុជា។ ជើងហោះហើរដំបូងគេ នឹងចូលចតក្នុងអាកាសយានដ្ឋានថ្មីនេះ គឺក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ដឹកភ្ញៀវទេសចរមកពីប្រទេសចិន…

គណៈប្រតិភូក្រសួងព័ត៌មាន ចុះទស្សនកិច្ចសិក្សា នៅតំបន់ប្រវត្តិសាស្ត្រ និងវប្បធម៌នៃតំបន់ ទេសចរណ៍ទន្លេលីចៀង ទីក្រុងគួយលិន (Lijiang River Tourism Zone)

គណៈប្រតិភូក្រសួងព័ត៌មាន ចុះទស្សនកិច្ចសិក្សា នៅតំបន់ប្រវត្តិសាស្ត្រ និងវប្បធម៌នៃតំបន់ ទេសចរណ៍ទន្លេលីចៀង ទីក្រុងគួយលិន (Lijiang River Tourism Zone) តំបន់ទេសចរណ៍ទន្លេលីចៀង(Lijiang River) ទីក្រុងគួយលិន(Guilin) ស្ថិតនៅភាគខាងកើតនៃ ភូមិភាគស្វយ័តជនជាតិក្វាងស៊ី(Guangxi Zhuang Autonomous Region) ត្រូវបានចាត់ទុកជា តំបន់ទេសចរណ៍ធម្មជាតិ ដ៏ធំធេង និងស្រស់ស្អាតបំផុតមួយនៅលើផែងដី។ ទន្លេលីចៀង ទីក្រុងគួយលិនមានទីតាំងនៅក្នុងតំបន់អាកាសធាតុមូសុងអនុត្រូពិក តំបន់នេះមានអាកាសធាតុត្រជាក់មធ្យមតាម រដូវកាល និងមានទឹកស្របជាមួយកម្ដៅ ហើយទឹកភ្លៀងគ្រប់គ្រាន់ លក្ខណៈពិសេសទាំងនោះបានធ្វើឱ្យតំបន់ទេសចរណ៍ទន្លេលីចៀង ត្រូវចាត់ទុកជាជាតំបន់ដែលមាន…

You missed