(ភ្នំពេញ)៖ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ម៉ោង១៧៖៣០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០២នាក់ ដែលធ្វើសកម្មភាពលួចកាត់យកនាឡិកាទឹករបស់ប្រជាពលរដ្ឋ នៅភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។
ជនសង្ស័យដែលត្រូវឃាត់ រួមមាន៖
១-ឈ្មោះ វិ សិលា ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។
២-ឈ្មោះ ង្វៀង យ៉ាងសាន់ ភេទប្រុស ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។
វត្ថុតាងដកហូត៖ ម៉ូតូសណ្តោងរ៉ឺម៉កជិះធ្វើសកម្មភាព។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕