Processed with Rookie Cam

ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​ នាយឧត្តមសេ​នីយ៍​ ស​ ថេត​ អគ្គស្នងការនគរ​បាលជាតិ​ និងការចង្អុលដឹកនាំរប​ស់ លោកឧត្តម​សេនីយ៍ទោ​ ដា​ញ់​ អេងប៊ុនចាន់​ ស្នងការ​នៃស្នង​ការដ្ឋាននគរបាលខេត្តបាត់​ដំបង ពីថ្ងៃទី ២៥ខែ សីហា ឆ្នាំ២០២៥ លោកអនុសេនីយ៍​ឯក​ ចា​ន់​ ថានូ​ អធិការនគរ​បាលស្រុកគាស់ ក្រឡ​ ដដឹកនាំបង្រ្កាបករណីហិ-ង្សាដោយចេតនាមានស្ថានទម្ងន់ ទទោសប្រេីក-ាំបិតគំរាមក-ាប់ទៅលេីជនរងគ្រោះឈ្មោះ​ សឺម ហ៊ុច ភេទស្រី អាយុ ៤៧​ ឆ្នាំ រស់នៅភូមិព្រៃ​ទទឹង ឃុំឆ្នាល់មាន់ ស្រុក គាស់ក្រឡ ខេត្ត បាត់ដំបង ក្នុងខណៈជនរងគ្រោះកំពុងជិះម៉ូតូនៅលេី​ដងផ្លូវចំណុចអូរអាម៉ន ភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ប្ល-ន់យកបាន៖
-ទូរស័ព្ទ០១គ្រឿង -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១សន្លឹក, និងប្រាក់រៀលមួយ ចំនួន ។

ជនសង្ស័យឈ្មោះ រ៉េត បញ្ញាពេជ្រ ភេទប្រុស អាយុ២០ ឆ្នាំ រស់នៅចំណុចអន្លង់មៀន ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ ដំបងនិងដកហូតបានសម្ភារៈរបស់ជនរងគ្រោះប្រគល់ជូនម្ចាស់វិញ។

តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាជនសង័្ស​យរូបនេះគឺជាមុខស ញ្ញាថ្មីដែលទេីបផ្តេីមធ្វេីសកម្មភាពជាលេីកដំបូង​ ហេីយត្រូវសមត្ថកិច្ចបង្រ្កាបបាន​ភ្លាមៗក្រោយពេលគេធ្វេីសកម្មភាពបានតែបន្តិចប៉ុណ្ណោះ។

ពេលនេះនគរបាលស្រុកបញ្ជូនមកផែនជំ​នាញអនុវត្តបន្តតាមផ្លូវច្បាប់ហេីយ៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed