(បាត់ដំបង) ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឫស្សី សហការជាមួយកម្លាំងសង្កាត់រដ្ឋជលផល, កម្លាំងបរិស្ថានស្រុកមោងឫស្សី, សហគមន៍នេសាទដូនទ្រី, សហគមន៍នេសាទម៉ាណោក និងសហគមន៍នេសាទកកោះ ដឹកនាំដោយលោក បឿន សុវណ្ណ អភិបាលរងស្រុកមោងឫស្សី បានចុះបង្រ្កាបបទល្មើសនេសាទ ០១លើក នៅចំណុច បឹងតាងហីងស្ថិតក្នុង ភូមិទួលព្រុំ១ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានចូលរួមកម្លាំងចម្រុះសរុបចំនួន ២១នាក់។

សមត្ថកិច្ចបានប្រើប្រាស់សម្ភារៈក្នុងកិច្ចប្រតិបត្តិការនេះរួមមាន កាណូតចំនួន ០៥គ្រឿង។ ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបាន៖ កាត់បំផ្លាញសាច់មង បរ៉ាវបានប្រវែង ៥០០ម៉ែត្រ, កាត់ក្បាលឡុកចាប់ត្រីចំនួន ០២ឡុក, កាប់បំផ្លាញបង្គោលបានចំនួន ២៥០ដើម, លេងកូត្រីចំរុះ ២០គីឡូ។

ចំពោះករណីខាងលើនេះ រាល់វត្ថុតាងដែលបង្ក្រាបបាន សមត្ថកិច្ចកាប់បំផ្លាញ និងដុតកម្ទេចចោលនៅនឹងកន្លែង ដោយឡែកជនល្មើស បានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះអន្តរាគមន៍៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed