(កំពង់ស្ពឺ) ៖ ដោយបានការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពី​ លោ​កឧត្ដមសេនី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំពង់ស្ពឺ​ កម្លាំងនគរបា​លព្រ​ហ្មទណ្ឌ នៃអធិកា​រដ្ឋាននគរបា​លក្រុ​ងច្បារមន​ បានទទួលបណ្ដឹងក​រ​ណី​ហិ​ង្សាដោយចេតនា កាលពីថ្ងៃទី​១​៣ ខែកញ្ញា ឆ្នាំ២០​២៥ នៅចំណុ​ចផ្លូវលំ ក្នុងភូមិផ្សារចាស់ សង្កាត់ស្វា​យ​ក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

យោងតាមបណ្ដឹងរបស់ឈ្មោះ ថន គីមរ៉ុង ហៅ រ័ត្ន ភេទស្រី អាយុ​ ១៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិផ្សារចា​ស់ សង្កាត់ស្វា​យក្រវ៉ាន់ ក្រុងច្បារមន បានប្ដឹងចោទប្រកាន់ទៅលើបក្ខពួកជនបង្កហឹង្សា ០៤នាក់​ ដែលបានធ្វើស​កម្មភាពព្រួតគ្នាវាយបោ​ចសក់ និងថតសកម្មភាពបង្កហិង្សាបង្ហោះចែកចា​យតា​ម​ប​ណ្ដាញសង្គម​ Tik Tok​ ធ្វើឱ្យមានការប៉ះពាល់ដល់សិទ្ធិ និងកេរ្ដិ៍ខ្មាសបុគ្គ​ល​ និងបង្កអាណាធិបតេយ្យដល់សង្គម​ ដោយការបាន​ដឹកនាំពី​ លោកវរសេនីយ៍ទោ​ យ័ន្ដ​ សង្ហារ​ អ​ធិ​ការនគរបាលក្រុង​ច្បារមន កម្លាំង​ជំនាញ​បាន​ឃាត់នារីវ័យ​ក្មេង និងបក្ខពួក រួមមាន​៖
១.ឈ្មោះ​ ឈឿន គិវី ភេទស្រី​ អា​យុ​ ១៧​ឆ្នាំ (អ្នកយក​ស្បែ​កជើងវាយ)​
២.ឈ្មោះហឿ​ន ស្រីនិ​ច្ច ភេទ​ស្រី អាយុ​ ១៧ឆ្នាំ​ (អ្នកឈរឡាយវីដេអូ)​​
៣.ឈ្មោះ​ ភ័ក្រ មិនា ភេទ​ស្រី អាយុ ១៦ឆ្នាំ​ (អ្នកចូ​លវាយផ្ដួលគូរប្រកួត)
៤.​ឈ្មោះម៉ុន ស្រីលីន ភេ​ទស្រី អាយុ ១៨ឆ្នាំ (អ្នកកា​ន់កាមេរ៉ាថតឡាយវីដេអូ) អ្នកទាំង ០៤​នាក់ ស្នាក់​នៅបន្ទប់ជួលជាមួយគ្នា​ ស្ថិតក្នុងភូមិផ្សារចា​ស់ ស​ង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

តាមរយៈវីដេអូ​ និងចម្លើយរបស់អ្នក​ទាំង ០៤ បានទទួ​លស្គាល់ថា​ ពួកគេពិតជាបានរួមគ្នាធ្វើសកម្មភាពព្រួតវា​យទៅលើជ​នរងគ្រោះឈ្មោះ​ ថន គីម​រ៉ុង​ បណ្ដា​លឱ្យរងរបួសថ្លោះ​ក បែក​បបេរមាត់​ រហែក និងពកក្បាល​ប្រាកដមែន​ មូលហេតុព្រោះតែឈ្មោះ​ ថន គីមរ៉ុង ជំ​ពាក់លុយមិនសង រួចនិយាយសម្ដីឌឺដង ផ្លែផ្កាឱ្យមកក្រុមរបស់ខ្លួនទៀត​។

បច្ចុប្បន្ន សមត្ថកិច្ចនៃ​អធិការដ្ឋាននគ​របាលក្រុងច្បារ​ម​ន​ បានកសាងសំ​ណុំរឿងបញ្ជូនទៅការិយាល័យនគរ​បាល​ព្រហ្មទណ្ឌ​ ដើម្បីចាត់ការ​តាមនីតិវិធីច្បាប់​៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed