(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៤៖២០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ស្ថិតនៅត្រង់ចំណុចផ្លូវប៉ាស័្ទរ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធនិងករណី លួច (កាច់កម៉ូតូ) ម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០២២ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ នៅត្រង់ចំណុចបន្ទប់ជួលលេខ១៥ ផ្លូវលេខ២៣០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យទាំង ០២នាក់ រួមមាន៖
១-ឈ្មោះ វុធ ភិរុណ ហៅ ខ្មៅ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ។
២-ឈ្មោះ សុខ ករុណា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ។
បច្ចុប្បន្ន កម្លាំងជំនាញនាំជនសង្ស័យខាងលើយកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕