(បាត់ដំបង) ៖ អាវុធប្រភេទ AK-47 ០១ដើម និងបង់ ០១ ត្រូវបានពលរដ្ឋប្រទះឃើញ នៅវេលាម៉ោង ១៩៖៣០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចដីចម្ការរបស់គាត់ ស្ថិតក្នុងភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។
សមត្ថកិច្ច បានបញ្ជាក់ថា អាវុធ ០១ដើម ដែលប្រជាពលរដ្ឋប្រទះឃើញខាងលើ ជាប្រភេទអាវុធ AK-47 ដែលសេសសល់តាំងពីសម័យសង្គ្រាមមកម្ល៉េះ ហើយក្នុងនោះក៏មានបង់ ០១ដែរ ប៉ុន្តែមិនមានគ្រាប់នោះទេ។
សមត្ថកិច្ច បានបញ្ជាក់បន្ថែមថា អាវុធជាប្រភេទ AK-47 ខាងលើ បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញរួចមក ក៏បានយកទៅប្រគល់ឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាតោក ដើម្បីរក្សាទុកផងដែរ៕