(ភ្នំពេញ)៖ ក្រោមការអនុវត្តទទួលបញ្ជាដឹកនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី០៩-១០ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំបញ្ជាកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវបង្ក្រាបករណីប្លន់យកទូរស័ព្ទ ចំនួន ០២ករណី និងឃាត់ខ្លួនជនសង្ស័យ ១៣នាក់ រួមនឹងវត្ថុតាងម៉ូតូចំនួន ០៨គ្រឿង។

*ករណីទី១៖ ប្លន់យកទូរស័ព្ទ នៅចំណុចហាងលក់ម៉ូតូ ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥។

*ករណីទី២៖ ប្លន់យកទូរស័ព្ទ នៅចំណុចហាងលក់ម៉ូតូ ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនទាំង ១៣នាក់ រួមមាន៖
១-ឈ្មោះ ចេន ឌី (ហៅ ឌី) ភេទប្រុស អាយុ ១៨ឆ្នាំ
២-ឈ្មោះ ឆេង វិសាល (ហៅ សាល) ភេទប្រុស អាយុ ១៨ឆ្នាំ
៣-ឈ្មោះ ចិត្ត វិច្ឆកា (ហៅ កា) ភេទប្រុស អាយុ ១៩ឆ្នាំ
៤-ឈ្មោះ លី ស៊ីនួន (ហៅ នួន) ភេទប្រុស អាយុ ១៨ឆ្នាំ
៥-ឈ្មោះ ឈុន គីមឈាង (ហៅ ឈាង) ភេទប្រុស អាយុ ២០ឆ្នាំ
៦-ឈ្មោះ រឿង ចាន់តារា (ហៅ រ៉ា) ភេទប្រុស អាយុ ១៨ឆ្នាំ
៧-ឈ្មោះ ជឹម សានីត (ហៅ នីត) ភេទស្រី អាយុ ១៧ឆ្នាំ
៨-ឈ្មោះ អ៊ុក​ រស្មី​ (ហៅ រស្មី) ភេទប្រុស​ អាយុ ១៧ឆ្នាំ
៩-ឈ្មោះ លាង​ ប៊ុនហាក់​ (ហៅ ហាក់)​ ភេទប្រុស​ អាយុ ១៧ឆ្នាំ
១០-ឈ្មោះ ថៃ​ ចាន់ថន​ (ហៅ ឃៀង) ភេទប្រុស​ អាយុ ១៩ឆ្នាំ
១១-ឈ្មោះ ពឹង​ ម៉េង​ គ័ង​ (ហៅ តូនី) ភេទប្រុស​ អាយុ ១៨ឆ្នាំ
១២-ឈ្មោះ ជាវ​ វឌ្ឍនា​ (ហៅ លុច) ភេទប្រុស​ អាយុ ១៨ឆ្នាំ
១៣-ឈ្មោះ​ ហន​ វិសាល (ហៅ សាល) ភេទប្រុស​ អាយុ ១៨ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed