(ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវឃាត់ជនសង្ស័យ ១០នាក់ ដែលប្រព្រឹត្តបទល្មើស ០២ករណី៖

*ករណីទី១៖ កាប់ និងវាយម៉ូតូឱ្យខូចខាតសម្ភារ នៅចំណុចម៉ាតយីហោ N26 មុខខារ៉ាអូខេ ផ្លូវបេតុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៦។

*ករណីទី២៖ (មុខសញ្ញាសេសសល់) ប្រើកាំបិត និងដុំថ្ម កាប់ទៅលើម៉ូតូឱ្យខូចខាតម៉ូតូចំនួន ០៤គ្រឿង) នៅចំណុចមុខផ្ទះលេខ១៨ ផ្លូវលេខ៥៦២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦។

ឃាត់ខ្លួនជនសង្ស័យចំនួន ១០នាក់៖
១ – ឈ្មោះ ទ្រី វិឆៃ ហៅឆៃ ភេទប្រុស អាយុ ១៧ឆ្នាំ។
២ – ឈ្មោះ សុខុនបញ្ញាស័ក្ក ហៅស័ក្ក ភេទប្រុស អាយុ ១៦ឆ្នាំ។
៣ – ឈ្មោះ វុឹងច្រង់ដេវិត ហៅវិត ភេទប្រុស អាយុ ១៧ឆ្នាំ។
៤ – ឈ្មោះ ហាក់ ឧត្តមរក្សា ហៅខ្មៅ ភេទប្រុស អាយុ ១៨ឆ្នាំ។
៥ – ឈ្មោះ ហេង សុខណាន ហៅម៉ាប់ ភេទប្រុស អាយុ ១៨ឆ្នាំ។
៦ – ឈ្មោះ អាន សុខបញ្ញា ហៅ ញ៉ា ភេទប្រុស អាយុ ១៧ឆ្មាំ។
៧ – ឈ្មោះ ចាន់ វ៉ាន់ ដា ភេទប្រុស អាយុ ១៧ឆ្នាំ។
៨ – ឈ្មោះ ស៊ុន ស័ក្កដា ភេទប្រុស អាយុ ១៧ឆ្នាំ។
៩ – ឈ្មោះ រម្យ សម្បត្តិធាវី ហៅគីដូរ ភេទប្រុស អាយុ ១៧ ឆ្នាំ។
១០ – ឈ្មោះ ទ្បេង ម៉េងស៊ាង ភេទប្រុស អាយុ ១៨ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed