មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង មានកិត្តិយស សូមគោរពជម្រាបជូនដំណឹងដល់ សាធារណជន បងប្អូនប្រជាពលរដ្ឋ និស្សិត សិស្សានុសិស្ស ព្រមទាំង ភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ មេត្តាជ្រាបថាៈ៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង នឹងបើកឱ្យមានការចូលទស្សនា វត្ថុបុរាណ នៅក្នុងសារមន្ទីរខេត្ត ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង ដើម្បីស្វែងយល់ពីទំនៀមទម្លាប់ ប្រពៃណី ជំនឿសាសនា និងប្រវត្តិសាស្ត្រក្នុងខេត្តស្វាយរៀង។

ចំពោះការចូលទស្សនាដោយឥតគិតថ្លៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ៖
– ពេលព្រឹក៖ ចាប់ពីម៉ោង ៧:០០ ដល់ ម៉ោង ១១:៣០នាទីព្រឹក
– ពេលរសៀល៖ ចាប់ពីម៉ោង ២:០០ ដល់ ម៉ោង ៥:៣០នាទីល្ងាច

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន បងប្អូនប្រជាពលរដ្ឋ និស្សិត សិស្សានុសិស្ស ព្រមទាំង ភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕


Leave a Reply

Your email address will not be published. Required fields are marked *