(កំពង់ស្ពឺ)៖ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ព្រោះតែម៉ូតូបែកកង់ ជ្រុលទៅបុកដើមត្នោត បណ្ដាលឱ្យរងរបួស។

ហេតុការណ៍ខាងលើនេះ បានកើតឡើង នៅលើផ្លូវជាតិ​លេខ៤​ (គីឡូម៉ែត្រ​៦២-៦៣) ស្ថិតនៅភូមិក្រាំងល្ហុង ឃុំម​ហាសាំ​ង ស្រុកភ្នំស្រួច។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ អ្នកបើកបរមានឈ្មោះ ហៀម សារ៉ាក់ ភេទប្រុ​ស អាយុ ២៣ឆ្នាំ (​ពាក់មួកសុវត្ថិភា​ព និ​ង​បំពាក់កញ្ចក់មើលក្រោយ) ឌុបមនុស្ស ០១នាក់ ឈ្មោះ ឆាំ​ង គឹ​ម​ស្រ៊ុន ភេទស្រី អាយុ ៤៣ឆ្នាំ (មានពា​ក់មួកសុវត្ថិភា​ព) រស់នៅភូមិកក់ធំ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់សឺ ដោយបើកម៉ូតូ ០១គ្រឿង ម៉ាក HON​D​A SCOOPY ពណ៌ស សេ​រីឆ្នាំ២០២៤ ពាក់ផ្លាកលេ​ខ​ កណ្តា​ល 1AT-4828។

តាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ​ លោកវរសេនីយ៍ទោ​ ជុន​ ចន្ទដេត​ អធិការនគរបាលស្រុកភ្នំស្រួច បានឱ្យដឹងថា ម៉ូតូបើក​ប​រក្នុងទិសដៅ​ពីកើតទៅលិច លុះម​កដល់ចំណុចខាងលើ ម៉ូតូបែកកង់ក្រោយរួចរេចង្កូត​ ជ្រុលទៅបុក​ដើ​មត្នោតនៅខាងជើងផ្លូវ បណ្តា​ល​ឱ្យគ្រោះថ្នាក់​មនុស្ស និងខូច​ខា​ត​សម្ភារ​ របួសធ្ងន់ ០១នាក់ (ស្រី)។

លោកអធិការ បានឱ្យដឹងទៀតថា ករណីគ្រោះថ្នាក់នេះ​ បណ្ដា​លមកលើជនរងគ្រោះទាំង ០២នាក់ ​ដោ​យសារតែសំបកកង់ម៉ូតូ​ និងម៉ូតូជ្រុ​ល​ទៅបុកដើមត្នោត ក៏កើតជួប​ឧបទ្ទហេតុ​រឿងអាក្រក់នេះកើតឡើង៕

ក្រោយគ្រោះថ្នាក់នេះកើតឡើង សមត្ថកិច្ចបានជួយសង្គ្រោះអ្នកបើកបរម៉ូតូបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជនរងគ្រោះផងដែរ៕


Leave a Reply

Your email address will not be published. Required fields are marked *