(ភ្នំពេញ) ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ២១៖១២នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ បានដឹកនាំកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ស្ថិតនៅត្រង់ចំណុចផ្លូវព្រះសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីលួច (ទូរស័ព្ទ) កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅត្រង់ចំណុចផ្លូវលេខ១៩ កែងផ្លូវលេខ១៤៨ សង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង ០២នាក់ខាងលើមានឈ្មោះ៖
១-ឈ្មោះ សុខ ពៅ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ
២-ឈ្មោះ សេង ហ៊ួ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ

សម្ភារៈដកហូត រួមមាន៖ ម៉ូតូចំនួន ០១គ្រឿង ម៉ាក YAMAHA TTX ពណ៌ស-ទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 1BW-3033។

បច្ចុប្បន្ន កម្លាំងជំនាញ នាំជនសង្ស័យខាងលើយកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕


Leave a Reply

Your email address will not be published. Required fields are marked *