(កំពត) ៖ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១១៖១៥នាទី មានករណីឆបោក (យករបស់កាឡៃ ដូរយកមាស) នៅផ្សារទូកមាស ស្ថិតនៅភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

យោងតាមសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ អួន គន្ធា ភេទស្រី អាយុ ៣៩ឆ្នាំ រស់នៅភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ។

សមត្ថកិច្ចបាន បានឱ្យដឹងទៀតថា ជនសង្ស័យបានយកចិញ្ចៀនរលីងកាឡៃ ទៅដូរយកចិញ្ចៀនរលីងមាសសុទ្ធ រួចម្ចាស់គាត់បានមកប្តឹងសមត្ថកិច្ចដើម្បីឃាត់ខ្លួន។

ក្រោយកើតហេតុ សមត្ថកិច្ចបានអន្តរាគមន៍ ចុះឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបន្ទាយមាស និងបានកសាងសំណុំរឿងបញ្ជូនទៅតាមនីតិវិធីច្បាប់៕


Leave a Reply

Your email address will not be published. Required fields are marked *