សម្ដេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញដល់ប្រទេសម៉ាឡេស៊ី ប្រកបដោយសុវត្ថិភាព!
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ ប្រកបដោយសុវត្ថិភាព ដោយមានការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តមបណ្ឌិត Datuk Seri Haji Dzulkefly bin Ahmad រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៃប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥។





