បាត់ដំបង៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ត្រី អ៉ឹង លាបស្រ៊ាង នាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំងជំនាញ បញ្ជូនជនបរទេសជាជនជាតិថៃ ចំនួន ០៣នាក់ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តន៍បន្តតាមនីតិវិធីច្បាប់ក្នុងករណីដែលជនបរទេសនេះ ចូលមកក្នុងប្រទេសកម្ពុជាដោយខុសច្បាប់៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed