នៅថ្ងៃទី០៣ តុលា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចុះបំពេញបេសកកម្មសង្កេតមើល និងត្រួតពិនិត្យឧបករណ៍នេសាទលក្ខណ:គ្រួសារក្នុងរដូវបើកនេសាទ ក្នុងភូមិសាស្រ្តបឹងទន្លេសាប នៃខេត្តសៀមរាប និងបាត់ដំបង។

បេសកកម្មនេះអមដំណើរដោយលោកនាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប លោកនាយខណ្ឌរដ្ឋបាលជលផលសៀមរាប និងសហការី ព្រមទាំងសមាជិកសហគមន៍នេសាទ បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី៤ ប្រចាំការនៅសង្កាត់ចុងឃ្នៀស ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អាន ប៊ុនទិ និងសហការី ហើយបានសហការចុះសង្កេតការត្រួតពិនិត្យបទល្មើសពីចំណុចសង្កាត់ចុងឃ្នៀស ក្រុងសៀមរាបរហូតដល់ភូមិមេជ្រៃ ឃុំកែវពណ៌ ស្រុកពួកខេត្តសៀមរាប៕


Leave a Reply

Your email address will not be published. Required fields are marked *